ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​​៩​នាក់ ក្នុង​នោះ​នារី​ម្នាក់ ​ធ្វើការ​នៅ​ខារ៉ាអូខេ​ហ្វី​លីង​

​សៀមរាប ​៖ ​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​៩​នាក់ ក្នុង​នោះ​នារី​ម្នាក់ ជា​អ្នកបម្រើ​ការងារ នៅ​ខារ៉ាអូខេ​ហ្វី​លីង ត្រូវបាន​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត​សៀមរាប បញ្ជូន​ទៅ​តុលាការ ក្រោយ​ពី​ធ្វើការ​បង្ក្រាប​៣​ករណី​ផ្សេងគ្នា​ នៅក្នុង​ខេត្តសៀមរាប រួចមក​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ករណី​ទី​១-​ថ្ងៃទី​១០​ខែ កុម្ភៈ​ ឆ្នាំ២០១៩ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ចុះបង្ក្រាប​ករណី ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​បន្ទប់​ជួល​ ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​៤​នាក់​រួមមាន ៖ ​ទី​១-​ឈ្មោះ អេង រ៉ា​ក់​ខា ​ហៅ​ស្មី​ន​ ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ មុខរបរ​នារី​អូ​តេស ខារ៉ាអូខេ​ហ្វី​លីង ទីលំនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង/ខេត្ត​សៀមរាប (​ជួញដូរ​ និង​ប្រើប្រាស់​) មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ​ទី​២-​ឈ្មោះ ឡែ​ន លីន ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ឫស្សី​លក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្ត​សៀមរាប សមគំនិត​ជួញដូរ គ្មាន​សារធាតុ ញៀន​ក្នុង​ខ្លួន​។ ទី​៣-​ឈ្មោះ ឡូញ សេង​លាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ឫស្សី​លក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជួញដូរ​ និង​ប្រើប្រាស់ មាន​សារធាតុញៀន​ក្នុង​ខ្លួន​។​ ៤-​ឈ្មោះ លី ឡុង​ស៊ីន ហៅ​ចៃ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង/ខេត្ត​សៀមរាប ជួញដូរ​ និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ រីឯ​វត្ថុ​តាង​ដកហូត​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន ​និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ ទូរស័ព្ទដៃ ចំនួន៧​គ្រឿង​។​ ករណី​ទី​២​-ថ្ងៃទី​១០ ​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩ កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដាក់​គោលដៅ​ត្រួតពិនិត្យ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ចំណុច​លើ​ដងផ្លូវ​រង្វង់​មូល​ព្រះរាជដំណាក់​ ស្ថិតនៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​នឹង​បទ​រក្សាទុក ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រគល់​មកឲ្យ​ការិយាល័យ​ជំនាញ ទី​១-​ឈ្មោះ ង៉ែត សារ៉ាត់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ជាងភ្លើង​ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង/ខេត្ត​សៀមរាប រក្សាទុក ជួញដូរ​ និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ​ទី ២-​ឈ្មោះ ផេង សុភ​ក្ត្រា ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ មុខរបរ​គ្មាន ​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​ស្ល​ក្រាម ក្រុង/ខេត្ត​សៀមរាប​(​ប្រើប្រាស់​ និង​សមគំនិត​ជួញដូរ​) មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ រីឯ​វត្ថុតាង​ដកហូត រួមមាន ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ ប្រភេទ​ទឹកកក​ចំនួន​៥​កញ្ចប់​ ស្មើនឹង​ទម្ងន់​២,១​ក្រាម​(​ទាំង​សំបក​) ទូរស័ព្ទ​ដៃ ចំនួន​០១​គ្រឿង​។ ​ករណី​ទី​៣-​ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ​ចុះ​បង្ក្រាប​ករណី ជួញដូរ ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​នៅ​ភូមិ​ភ្ញា ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ទី​១-​ឈ្មោះ ភាព ភាន់​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​បឹង​ធំ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្ត​សៀមរាប (​ជួញដូរ ​និង​ប្រើប្រាស់​) (​មាន​សារធាតុ ញៀន​ក្នុង​ខ្លួន​)​។ ទី២-​ឈ្មោះ ទៀង វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្ត​សៀមរាប (​ជួញដូរ ​និង​ប្រើប្រាស់​) (​គ្មាន​សារធាតុ ញៀន​ក្នុង​ខ្លួន​)​។ ទី​៣-​ឈ្មោះ សួរ លឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្ត​សៀមរាប (​រក្សាទុក និង​ប្រើប្រាស់​) (​មាន​សារធាតុ ញៀន​ក្នុង​ខ្លួន​)​។​
​ចំណែកឯ​វត្ថុតាង​ដកហូត ម្សៅ​មេ​តំ​ហ្វេ តា​មីន​ប្រភេទ​ទឹកកក ចំនួន​២​កញ្ចប់ ស្មើនឹង​ទម្ងន់​០,០២​ក្រាម ទាំង​សំបក​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​។ ​បច្ចុប្បន្ន​ករណី​ទាំង​៣​នេះ ​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​មកកាន់​តុលាការ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​៕