ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំញៀន​

កណ្ដាល​ ៖​ មន្ត្រី​យោធា​ម្នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​ សហការ​ជាមួយ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល ​ដឹកនាំ​ដោយ​ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ ​​ចុះទៅ​ឃាត់ខ្លួន​ ​ដល់​លំនៅដ្ឋាន​ផ្ទាល់​ នៅក្នុង​ភូមិ​ថ្នល់ទទឹង​ឃុំ​ដំណាក់​អំពិល ​ស្រុក​អង្គស្នួល​ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ ថ្ងៃទី​១១ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន ឈ្មោះ សូ​រិទ្ធី សត្យា​ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​ជា​មន្ត្រី​យោធា ​រស់​នៅ​ក្នុងភូមិ​កើតហេតុ។ ​ការចាប់ខ្លួន​នេះ​ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់ កាំភ្លើងខ្លី​១​ដើម​ម៉ា​កឡុក​ចិន​គ្រាប់​១​គ្រាប់ បង់​កាំភ្លើង​វែង​ម៉ាក​អឹម​សី​១ ​និង​គ្រាប់​១​ចំនួន ដកហូត​រថយន្ត​មួយ​គ្រឿង។​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ​មុនពេល​ឈានដល់​ការឃាត់ខ្លួន​ សមត្ថកិច្ច​បានដាក់​កម្លាំង​តាម​ដាន​ជា​យូរណាស់​មកហើយ​ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​នោះ ក្រោយពី​ធ្វើការ​តាម​ដាន​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​រួចមក សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ ដើម្បី​សុំ​ការ​សហការ​ពី​ស្នងការ​ ហើយ​ក៏​មានការ​សហការ​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ផងដែរ។​

ក្រោយពេល​ចាប់ខ្លួនបាន ​សមត្ថកិច្ច​បាន​សាកសួរ​ និង​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕