ព័ត៍មានទាន់​ហេតុការណ៏
Search

ទារិកា​ភ្លោះ​ជាប់​គ្នា​ បាន​ស្លាប់​ទៅហើយ ​ដោយសារតែ​ជាប់គាំង​នៅ​ក្រុង​Sanaa

ទារិកា​ភ្លោះ​ជាប់​គ្នា​ទើប​ប្រសូត​ជនជាតិ​យេ​មែន ដែល​ត្រូវបាន​ធ្វើការ​អង្វរករ​សូម​ឲ្យ​មានការ​ព្យាបាល​ផែន​វេជ្ជសាស្ត្រ​បន្ទាន់​នៅក្រៅ​ប្រទេស​នោះ បាន​បាត់បង់​ជីវិត​ទៅហើយ​នៅ​ក្រុង​Sanaa​កាលពី​ថ្ងៃ​សៅរ៍​។ នេះ​ជាការ​លើកឡើង​ពី​ក្រុម​ឧទ្ទាម​នៅក្នុង​ទីក្រុង​ដែល​រង​ការ​រាំងខ្ទប់​នោះ​។​

ទារិកា​ឈ្មោះ​Abdelkhaleq​និង​Abdelrahim ប្រសូត​នៅក្រៅ​ក្រុង​Sanaa​កាលពី​រយៈពេល​២​សប្តាហ៍​កន្លងទៅ​ ហើយ​មាន​តម្រង​មូត្រ​មួយ​និង​ជើង​ទាំង​គូ​ជាប់​គ្នា ​ប៉ុន្តែ​មាន​បេះដូង​និង​សួត​ដាច់ដោយឡែក​ពីគ្នា​។​

ប្រមុខ​ផ្នែក​ព្យាបាល​អ្នកជំងឺ​កុមារ​នៅ​មន្ទីរពេទ្យ Al ThawraHospital នៃ​ក្រុង​Sanaa​វេជ្ជបណ្ឌិត Faisal al Babili​បាន​មានប្រសាសន៍ថា ផ្នែក​របស់​លោក​​ពុំ​មាន​ទីកន្លែង​ធ្វើការ​ព្យាបាល​ឬ​ធ្វើការ​វះកាត់​ផ្តាច់​ទារក​ដែល​ជាប់​គ្នា​នេះ​ទេ​ហើយ​បាន​ទាំង​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​សូម​ឲ្យ​ជួយ​នាំ​ទារក​ភ្លោះ​នេះ​ទៅ​បរទេស​។​

ក្រុម​ឧទ្ទាម​ហ៊ូ​ធី ដែល​កំពុងធ្វើការ​វាយ​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយសារ​អ៊ូ​ឌី​ត តាំងពី​ឆ្នាំ​២០១៤ មក​នោះ បាន​ថ្កោល​ទៅលើ​ក្រុម​កងទ័ព​ប្រទេស​ចម្រុះ​ដែល​នាំមុខ​ដោយ​ក្រុង Riyadh ចំពោះ​ការស្លាប់​ទារក​ភ្លោះ​នេះ បន្ទាប់ពី​បដិសេធ​មិន​ព្រម​បើក​ដំណើរការ​ព្រលានយន្តហោះ​ក្រុង​Sanaa​ដើម្បី​អនុញ្ញាត​ឲ្យ​ទារក​ទាំងនោះ​ត្រូវ​បានទទួល​ការព្យាបាល​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ផ្សាយ​របស់​ក្រុម​ឧទ្ទាម​កាលពី​ថ្ងៃ​សៅរ៍​។​

កាលពី​ល្ងាច​ថ្ងៃ​ពុធ ប្រមុខ​នៃ​មជ្ឈមណ្ឌល King Salman Aid and Relief Center នៃ​ប្រទេស​សា​អ៊ូ​ឌី​ត លោក Abdullah al Rabeecah​បាន​មានប្រសាសន៍ថា លោក​បានរៀបចំ​ក្រុម​វេជ្ជសាស្ត្រ​មួយ​ដើម្បី​ទៅ​ព្យាបាល​ឲ្យ​កូនភ្លោះ​ជាប់​គ្នា​នោះ​ហើយ​តើ​៕
​អា​.​អេ​ហ្វ​.​ប៉េ​

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114