ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​កើត​ជំងឺ​សាលាទែន​៧​ករណី ​ត្រូវបាន​អះអាង​ក្នុង​ទីតាំង​ឃុំឃាំង Houston ICE

អ្នក​ជាប់​ការ​ឃុំឃាំង​ជា​មនុស្ស​ចាស់​បំផុត​៧​នាក់ ស្ថិតនៅ​ទីតាំង​ឃុំ​ឃាំង “US Immigration and Customs Enforcement” ក្នុង​រដ្ឋ Houston ត្រូវបាន​រកឃើញ​រោគលក្ខណៈ​នៃ​ជំងឺ​សាលា​ទែន​ ប៉ុន្តែ​ជំងឺ​ដែល​ងាយ​នឹង​ឆ្លង​នេះ ​ត្រូវ​បាន​ទប់ទល់​ហើយ​។​ នេះ​ជាការ​លើកឡើង​ពី​មន្ទីរ​សុខាភិបាល​ប្រចាំ​ទីក្រុង​កាលពី​ថ្ងៃអាទិត្យ។

ជំងឺ​បង្កដោយ​វីរុស​នោះបាន​ចាប់​ផ្តើមឡើង​ដោយ​បង្កដោយ​គ្រុនក្តៅ ឈឺចាប់​ខ្លួនប្រាណ​ព្រមទាំង​បាត់បង់​ចំណង់​បរិភោគ​អាហារ​ ហើយ​ក្រោយមក​វា​បាន​បណ្តាល​ឲ្យ​កើតការ​ឈឺចាប់​ដោយ​ហើម​ក្រពេញទឹកមាត់​។​ រោគសញ្ញា​របស់​វា​បន្ត​កើតមាន​រយៈពេល​ពី​៧​ដល់​១០​ថ្ងៃ​។ ដោយសារតែ​ជំងឺ​សាលាទែន អាច​ងាយ​រាលដាល​យ៉ាង​រហ័ស​នៅ​ទីកន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ​នោះ​ទើបបានជា​អ្នក​ជាប់​ការឃុំ​ខ្លួន​ដែល​កើត​សាលា​ទែន​ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ដាច់ដោយឡែក​កុំ​ឲ្យ​បន្ត​ឆ្លងទៅ​មនុស្ស​ដទៃទៀត​។ ជំងឺ​សាលា​ទែន​អាច​ត្រូវបាន​បង្ការ​ដោយ​វ៉ាក់​សាំង​ក​ញ្ជ្រឹល​សាលា​ទែន​និង​រូ​បែ​ល​ឡា​ហៅថា MMR Vaccine ។​កុមារ​ដែល​ទទួលបាន​វ៉ាក់​សាំង​នេះ​ចំនួន​២​ដូ​ហ្ស​តាម​កាលកំណត់​អាច​ត្រូវ​បាន​ការពារ​ពី​វីរុស​នេះ​បាន​មួយជីវិត​។​ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង CDC៕
​រ៉​យ​ទ័​រ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114