ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃទី​១១​កុម្ភៈ​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​២៦​ករណី​ ឃាត់​ជនសង្ស័យ​៥០​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា របាយការណ៍​សរុប​ការអនុវត្តន៍​ច្បាប់​ប្រចាំ​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ សមត្ថកិច្ច​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន ២៦​ករណី ឃាត់ ៥០​នាក់ (​ស្រី ៣​នាក់​) វត្ថុតាង​ចាប់យក​សរុបមេ​តំ​ហ្វេ​តា​មីន (ice) ៣១,៣៣​ក្រាម និង​២១​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ០,៣១​ក្រាម កញ្ឆា១៣៣៨​ដើម​។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ១៦​ករណី ឃាត់៣១​នាក់ (​ស្រី ២​នាក់​) និង​ប្រើប្រាស់៩​ករណី ឃាត់​មនុស្ស១៩​នាក់ (​ស្រី ១​នាក់​) ដាំ​ដុះ ១​ករណី ឃាត់ ០​នាក់ (​ស្រី ០​នាក់​)។ អនុវត្តន៍​ដីកា​ ៖ ដីកា ១​ករណី ចាប់​ជនសង្ស័យ ១​នាក់។ អាវុធហត្ថ​ ៖ បង្ក្រាប ជួញដូរ ២​ករណី ឃាត់៧​នាក់ (​ស្រី ០​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​១៩​នាក់ ជួញដូរ​០​នាក់​/៣១​នាក់ និង​ប្រើប្រាស់១៩​នាក់​/១៩​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ ១១​អង្គភាព រួមមាន Police : ១០​អង្គភាព ១ / មន្ទីរ​ ៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ១៨,៩៥​ក្រាម​។ ២ / បាត់ដំបង​ ៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៥​នាក់ ចាប់យក​ice ២,៥៦​ក្រាម​។ ៣ / កំពត​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ១២​កញ្ចប់​តូច​។ ៤ / កោះកុង​ ៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ១,៤០​ក្រាម​។ ៥ / សៀមរាប​ ៖ ជួញដូរ ៣​ករណី ឃាត់ ៩​នាក់ ចាប់យក​ice ២,២១​ក្រាម​។ ៦ / ស្វាយរៀង ​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៦​នាក់​។ ៧ / តាកែវ​ ៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ដាំ​ដុះ ១​ករណី ឃាត់ ០​នាក់ ចាប់យក​ice ៤​កញ្ចប់​តូច និង​កញ្ឆា ១៣៣៨​ដើម​។ ៨ / ឩ​ត្ត​រ​មានជ័យ ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ២​កញ្ចប់​តូច​។ ៩ / ត្បូងឃ្មុំ​ ៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​ice ០,៨៤​ក្រាម​។ ១០ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៥​នាក់ ចាប់យក​ice ៣​កញ្ចប់​តូច​។ PM : ២​អង្គភាព ១ / កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ០,៨៣​ក្រាម​។ ២ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​ice ៤,៥៤​ក្រាម និង​wy ០,៣១​ក្រាម​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ សរុប 702​ករណី ឃាត់​មនុស្ស 1534​នាក់ ស្រី 125​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 384​ករណី ឃាត់ 687​នាក់ (​ស្រី 69​នាក់​) និង​ប្រើប្រាស់ 318​ករណី ឃាត់ 847​នាក់ (​ស្រី 56​នាក់​) ។ អនុវត្ដ​ន៍​ដីកា​៖ 25​ដីកា ឃាត់ 25​នាក់ (​ស្រី 2​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 23Kg 992,04g កញ្ឆា​ក្រៀម 7634​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​សរុប 881​ករណី ឃាត់​មនុស្ស 1875​នាក់ ស្រី 140​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 490​ករណី ឃាត់ 875​នាក់ (​ស្រី 78​នាក់​) និង​ប្រើ ប្រាស់ 391​ករណី ឃាត់ 1000​នាក់ (​ស្រី 62​នាក់​) ។ អនុវត្ដ​ន៍​ដីកា​៖ 30​ដីកា ឃាត់ 30​នាក់ (​ស្រី 2​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 30Kg 71,89g និង 215​កញ្ចប់​តូច កញ្ឆា​ក្រៀម 1,5kg និង​10192​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង៕