ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ចិន​រាយការណ៍​អំពី​ការ​កើត​ជំងឺ​ផ្ដាសាយ​ជ្រូក​អាហ្វ្រិក​ថ្មី

ប្រទេស​ចិន​ បាន​រាយការណ៍​អំពី​ការ​កើត​ជំងឺ​ផ្ដាសាយ​ជ្រូក​អាហ្វ្រិក​ថ្មី ដែល​កំពុងតែ​គំរាមកំហែង​ដល់​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​របស់​ប្រទេស។

ក្រសួងកសិកម្ម ​និង​កិច្ចការ​ជនបទ​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា​ ជំងឺ​នេះ​ត្រូវបាន​រកឃើញ​នៅ​ឯ​កសិដ្ឋាន​មួយ​ក្នុង​តំបន់​Yongzhou​ស្ថិតនៅ​ភាគ​កណ្តាល​ខេត្ត Hunan ដែល​មាន​ឆ្លង​ទៅ​សត្វ​ជ្រូក​អស់​៤.៦០០​ក្បាល​ទៅហើយ។

ថ្វីបើ​ទើបតែ​មាន​ជ្រូក​ងាប់​អស់​១៧១​ក្បាល​ ហើយ​២៧០​ក្បាល​ទៀត​ត្រូវបាន​គេ​ឃើញថា​កំពុងតែ​ឈឺ​នោះ​ក្តី​ ក៏​តាម​បញ្ញត្តិ​របស់​ក្រសួង​គឺ​ជ្រូក​ទាំងអស់​ត្រូវតែ​កម្ទេច​ចោល​ ហើយ​ដាក់​តំបន់​នោះ​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ​។​

ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​ឬ​ជំងឺប៉េស្ត​ជ្រូក​វា​មិន​ឆ្លង​មក​មនុស្ស​ទេ ​ប៉ុន្តែ​វា​ឆ្លង​រាលដាល​យ៉ាងខ្លាំង​ចំពោះ សត្វ​ជ្រូក​។​

មាន​ដល់​ទៅ​រាប់​សិប​ករណី​មក​ហើយ ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ​ស្ថិតនៅ​យ៉ាង​ហោច​ក្នុង​២០​ខេត្ត​៕
​អេ​.​ភី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114