ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១១​កុម្ភៈ​ យានយន្ត​ល្មើស​១១២៥​គ្រឿង​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង១៤​និង​០០​នាទី ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប​ចំនួន​១១២៥​គ្រឿង អប់រំ​ចំនួន​៤៥២​គ្រឿង និង​ពិន័យ ចំនួន៦៧៣​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចំនួន៨០៥៤​គ្រឿង អប់រំ ចំនួន៣២៩០​គ្រឿង និង​ពិន័យ ចំនួន​៤៧៦៤​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សរុប​រួម ចំនួន២៧៨៣៥​គ្រឿង អប់រំ ចំនួន២២៨៦​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន​៣៧៣៧​គ្រឿង ( មួក២៦៨៧​គ្រឿង និង​កញ្ចក់​៨៤០​គ្រឿង ស្រវឹង ចំនួន៦​គ្រឿង និង​យាន​ផ្សេងៗ ចំនួន២០៤​គ្រឿង) ។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន២៧០​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន១៨​គ្រឿង អប់រំ ចំនួន​១០​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន៨​គ្រឿង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114