ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត FUSO បុក​រះ​រថយន្ត​២​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រង​របួស​ធ្ងន់ និង​ស្រាល​

កំពង់ស្ពឺ ៖ រថយន្ត FUSO មួយ​គ្រឿង ​បើកបរ​ក្នុង​ល្បឿន​លឿង​បុក​រះ​រថយន្ត​២​គ្រឿង​ទៀត ​បង្ក​មនុស្ស​ប្រុស/ស្រី ៥​នាក់​រង​របួស​ធ្ងន់ និង​ស្រាល​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ កើតឡើង​លើ​នៅ​កំណាត់​ផ្លូវ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ (៤២-៤៣) នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​

ហេតុការណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ធន់​ធំ​បុក​រថយន្ត​រថយន្ត Camry ខ្ទាត​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឲ្យ​រង​បួស​មនុស្ស​៥​នាក់​។​

នគរបាល​ចរាចរណ៍​បាន​និយាយ​ថា រថយន្ត​០១​គ្រឿង ម៉ាក FUSO ពណ៌​ត្រួយ​ចេក ស្លាក​លេខ​ព្រះ​សីហនុ 3A-1517 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចុះ​រត់​បាត់​បើកបរ​ពី​លិច​ទៅ​កើត​លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ពី​រថយន្ត Camry ពណ៌​ស្លែ ស្លាក​លេខ ភ្នំពេញ 2B-6561 អ្នកបើកបរ​ឈ្មោះ អ៊ុក ឈួន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​រួម​ដំណើរ​មនុស្ស​ចំនួន​៤​នាក់ ស្រី​៣​នាក់ រស់នៅ​ភូមិ​បឹង​រុន ឃុំ​សី​ឡូត ស្រុក​សី​ឡូត ខេត្ត​បាត់ដំបង​។

នគរបាល​ចរាចរណ៍​បាន​បន្តទៀតថា បន្ទាប់ពី​បុក​រថយន្ត​កាមរី​បាន​ជ្រុល​ទៅ​បុក​រថយន្ត TOYOTA Camry បាន​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​០១​គ្រឿង​ទៀត ម៉ាក​ហ្វ្រា​យ​ឡែ​ន​ន័​រ​(FREIGHTLINER) ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-7779 អ្នកបើកបរ​មិន​ស្គាល់​ឈ្មោះ​ ចុះ​រត់​បាត់​ដែល​កំពុង​បើកបរ​ពី​កើ​តទៅ​លិច​ បណ្ដាល​ឲ្យ​អ្នក​ជិះ​រថយន្ត Toyota camry រង​របួស​ស្រាល​ទាំង​៥​នាក់​។​
សមត្ថកិច្ច​នគរបាល ចរាចរណ៍​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ពេទ្យ​ឯកជន​ភ្លាមៗ​។

មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ដោយសារ​រថយន្ត FUSO និង Camry បើកបរ​មានការ​ធ្វេស​ប្រហែស វ៉ា​មិន​ផុត​ទើប​បណ្ដាល​ឲ្យ​រថយន្ត​ប៉ះ​គ្នា​តែម្ដង​។

បច្ចុប្បន្ន​ មធ្យោបាយ​បង្ក​គ្រោះថ្នាក់​រថយន្ត​ចំនួន​៣​គ្រឿង ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បណ្ដោះអាសន្ន​ រង់ចាំ​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114