ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃ​ណា ក៏​ជា​ថ្ងៃ​ នៃ​ក្តី​ស្រលាញ់​ដែរ តែ​ថ្ងៃ Valentine ឆ្នាំនេះ ​សុំ​ជូន​របស់​ពិសេស​មួយ​

ភ្នំពេញ ​៖ ទិវា ​នៃ​ក្តី​ស្រលាញ់ ឬ​Valentine day​ គឺជា​ទិវា​បុណ្យ​មួយ​សម្រាប់​បង្ហាញ​ក្តី​ស្រ​លាញ់ទៅ​ឲ្យ​គ្នា​ទៅវិញទៅមក របស់​បណ្តា​ប្រទេស​លោកខាងលិច និង អឺរ៉ុប ហើយ​ដោយសារតែ​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូច្នេះ​ការហូរចូល​វប្បធម៌​បរទេស ជា​រឿង​ដែល​ចៀស​មិន​ផុត​នោះទេ​។ ​ប៉ុន្តែ​មិន​មានន័យថា​ យើងខ្ញុំ​គាំទ្រ​ឲ្យ​ចម្លង​វប្បធម៌​បរទេស​ទាំងស្រុង​នោះដែរ នៅពេល​យើង​ម្នាក់ៗ​ស្គាល់​នូវ​វប្បធម៌ ប្រពៃណី​ខ្លួនឯង​យ៉ាងច្បាស់​ប្រាកដ​នោះ​។​

ទិវា​ នៃ​ក្តី​ស្រលាញ់ មិនមែន​ធ្វើឡើង​សម្រាប់តែ​ស្រទាប់​យុវវ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មនុស្ស​គ្រប់រូប​អាច​ធ្វើ​វា​បាន​គ្រប់ៗ​គ្នា ហើយ​លោកអ្នក​ក៏​អាច​បង្វែរ​ទិវា​ នៃ​ក្តី​ស្រលាញ់​របស់លោក​អ្នក​ នៅ​ថ្ងៃទី​១៤​កុម្ភៈ ខាងមុខនេះ ​ទៅជា​ទិវា​មួយ​ដែល​ពោរពេញ​ដោយ​ក្តី​ស្រលាញ់​ចំពោះ​មនុស្ស​ជាទី​ស្រលាញ់​របស់​លោក​អ្នក​ ដូចជា ​ឪពុកម្ដាយ គូ​ស្វាមីភរិយា បងប្អូន​ប្រុស​/ស្រី​របស់​លោកអ្នក និង គូស្នេហ៍​ដ៏​យល់ចិត្ត​បំផុត​របស់​លោកអ្នក​ថែម​ទៀតផង តាមរយៈ​ការជូន​ថវិកា​ដល់​អ្នកមានគុណ​ទាំង​ទ្វេ នាំ​ពួកគាត់​ហូប​អាហារ​ឆ្ងាញ់ៗ ទិញ​សំលៀកបំពាក់​ថ្មីៗ​ជូន​ពួកគាត់​ជាដើម​។

សតវត្ស​ទី​២១​ហើយ អ្នកណា​ក៏​ស្គាល់​ទូរស័ព្ទ​ដែរ និង ចង់បាន​ទូរស័ព្ទ​ទំនើប​ប្រើ​ដែរ ដូច្នេះ​លោកអ្នក​សាកល្បង​ជូន​កាដូ​ទូរស័ព្ទ​ថ្មីស្រឡាង​មួយគ្រឿង​ទៅ​ឲ្យ​ពួកគាត់​មើល៍ ថា​តើ​ពូក​គាត់​ពេញចិត្ត​អត់​? ថា​មិនត្រូវ​ពួកគាត់​អាច​ពេញចិត្ត និង សប្បាយចិត្ត​ជាង​កាដូ​ផ្សេងៗ​ ក៏​អាច​ថា​បាន ព្រោះ​ទូរស័ព្ទ​សម័យនេះ​មិន​ត្រឹមតែ Call ឮ​សំលេង​បានទេ តែ​វា​អាច​មើលមុខ​គ្នា​នៅពេល​សន្ទនា​ផងដែរ ដែល​ភាគ​ច្រើន​អ៊ុំៗ ពូ​មីង​ចាស់ៗ គាត់​ចង់បាន​ណាស់​ពី​កូនៗ​របស់​ពួកគាត់​។

នៅពេលនេះ​ យើងខ្ញុំ​សូម​ណែនាំ​លោកអ្នក​នូវ​ទូរស័ព្ទ​ប្រភេទ​ថ្មី និង ងាយស្រួល​ប្រើប្រាស់​សម្រាប់​មនុស្ស​គ្រប់​វ័យ​នោះ​ គឺ ទូរស័ព្ទ F9 ដែលមាន​ពណ៌​ចម្រុះ ក្រហម ស្វាយ ខៀវ និង ទូរស័ព្ទ R17 Pro ដែល​កំពុង​ពេញនិយម​ពី​សំណាក់​អ្នកប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា និង បណ្តា​ប្រទេស​នានា​នៅលើ​សកលលោក​។

លើសពីនេះទៅទៀត​ ស៊េរី​ទូរស័ព្ទ F9 Sunrise Red​ ដែលមាន​ពណ៌​ក្រហម​ស្រស់បំព្រង​ដូច​ផ្កាកូលាប ពិតជា​សក្ដិសម​ខ្លាំងណាស់​ជាមួយនឹង​ស្ត្រី​ជា​ម្តាយ ជា​ភរិយា ជា​គូស្នេហ៍ ​និង​ជា​មិត្ត​គម្រោង​១០០​ឆ្នាំ​របស់​លោកអ្នក ព្រោះ​វា​ជា​វត្ថុ​អនុស្សាវរីយ៍​ដែល​អាច​ដាក់​តាម​ខ្លួន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង និង លើក​ចាប់​កាន់​ប្រើប្រាស់​ពេលណា តែង​នឹក​ដល់​អ្នក​ជូន​ជានិច្ច ហើយ​ស្ត្រី​ភាគច្រើន​ចង់បាន​កាដូ​ពណ៌​ក្រហម​នៅ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ជំនួស​ដោយ​ផ្កាកូលាប​ពណ៌​ក្រហម បង្ហាញ​ពី​ក្តី​ស្រលាញ់​បរិសុទ្ធ​ផងដែរ​។ សូម​ជូនពរ​ទិវា​ នៃ​ក្តី​ស្រលាញ់​របស់លោក​អ្នក មានតែ​ភាព​រីករាយ និង សុភមង្គល​គ្រប់ៗ​គ្នា​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114