ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​អាវុធហត្ថ ខេត្តបាត់ដំបង​បង្ក្រាប​បាន​គ្រឿងញៀន​ជិត​១៦​គីឡូក្រាម

បាត់ដំបង​ ៖ ដោយ​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា របស់​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អំពី​ភារកិច្ច​ជាប្រចាំ​គឺ​បង្ការ បង្ក្រាប និង​សង្គ្រោះ ពិសេស​យកចិត្តទុកដាក់​លើ​បញ្ហា​ភូមិ​/​ឃុំ មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

ជាក់ស្តែង​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត នៅ​វេលា​ម៉ោង ១១​ព្រឹក នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ត្រង់​ចំណុច​ក្រុម​ទី​៨ ភូមិ​កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ( ក្នុង​ផ្សារ​បុរី​ថ្មី )​និង​ដកហូត​វត្ថុ​តាង ថ្នាំញៀន​សរុប​ទម្ងន់ ១៥,៨​គីឡូក្រាម ក្នុង​នោះ ប្រភេទ​ថ្នាំញៀន (​ទឹកកក​) មាន​ទម្ងន់ ៩,៧០ គីឡូក្រាម និង​ថ្នាំ​គ្រាប់ ប្រភេទ (WY)​យ៉ាម៉ា​មាន ទម្ងន់ ៦,១០ គីឡូក្រាម នេះ​ក៏​មាន​ការចូលរួម​ពី​លោក នួន សាន ព្រះរាជអាជ្ញា សាលាដំបូង​ខេត្ត ផងដែរ​។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង កំពុង​បន្ត​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114