ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្ដែត​ទឹក​ទន្លេ ​មាន​ចាក់​សាក់​រូប​នាគ​ត្រង់​ដើម​ដៃ​ដល់​ដើមទ្រូង​ខាងឆ្វេង

ភ្នំពេញ ​៖ ​មាន​ភាព​ភ្ញាក់ផ្អើល​មួយ ​បាន​កើតឡើង​ បន្ទាប់​ពី​អ្នក​រត់​ហាត់ប្រាណ​ បាន​ឃើញ​សព​បុរស​ម្នាក់​អណ្ដែត​តាម​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ម្តុំ​ខាងក្រោយ​សណ្ឋាគារ​កាំបូឌី​យ៉ាណា​ ហើយក៏​រាយការណ៍​​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ស្រង់​មក​លើ​គោក​ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ផង​ដែរ។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​ថ្ងៃ​អង្គារ​ ០៨​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០៩​និង​៣០​នាទី ​ត្រង់​ចំណុច​ច្រាំង​ទន្លេសាប​ក្រោយ​សណ្ឋាគារ​កាំបូឌីយ៉ាណា ភូមិ​១ សង្កាត់ ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​​ឲ្យ​ដឹង​ថា ​ក្រោយពី​​ប្រទះ​ឃើញ ​កម្លាំង ​ក៏បាន​ជួល​ទូក​ចាម​ឲ្យ​ជួយ​ស្រង់​សព​មកដល់​លើគោក​ ហើយ​ឃើញ​ថា​សព​មិន​ស្គាល់ អត្តសញ្ញាណ​ភេទ​ប្រុស​ដែល​មាន​ភិនភាគ​ពិសេស​គឺ​ចាក់​សាក់​រូប​នាគ ចំ​កន្លែង​ដើមដៃ​ដល់​ដើមទ្រូង​ខាងឆ្វេង។

ក្រោយ​ការ​ពិនិត្យ​របស់​ការិយាល័យ​បច្ចេកទេស​វិឡា​សាស្ត្រ និង​លោក ឧកញ៉ា វេជ្ជបណ្ឌិត នង សុ​វណ្ណា​រ័ត្ន ជា​លទ្ធផល​បញ្ជាក់​ថា ​ស​ព​ជនរងគ្រោះ ស្លាប់​ដោយសារ​លង់ទឹក​។​

បច្ចុប្បន្ន​សាកសព​ត្រូវបាន​ដឹក​យកទៅ​វត្ត​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ក្រែង​គ្រួសារ​សាច់​ញាតិ​បាត់​សមាជិក​គ្រួសារ​មក​សួររក​ដើម្បី​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114