ព័ត៍មានទាន់​ហេតុការណ៏
Search

សាឡា​ត់ ស្រី​ឡាង ផ្ទុះ​រឿង​ដ៏​អាម៉ាស់ ​លួច​ដណ្ដើម​ប្តី​គេ​ កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​រូប​ស្រស់​ កញ្ញា សាឡា​ត់ ស្រី​ឡាង ពេលនេះ ​បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​អាម៉ាស់​និង​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ក្រោយ​ពេល​ដែល​នារី​​​​​ម្នាក់​ បាន​ទម្លាយ​ថា​ នាង​លួច​ដណ្ដើម​ប្តី​ខ្លួន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ថៅកែ​ផលិតកម្ម​ LD​ គឺ​លោក លៀក លីដា​។​

ការចេញមុខ​ទម្លាយ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​ភរិយា​រូបស្រស់​របស់​ថៅកែ​ផលិតកម្ម​ LD​ លោក លៀក លីដា នេះ​ បាន​ផ្ទុះឡើង​ភ្លាមៗ ​ក្រោយពេល​ដឹងថា សាឡា​ត់ ស្រី​ឡាង កំពុង​ទទួលបាន​កាដូ​​ផ្គាប់ចិត្ត​នូវ​ផ្ទះ​វិឡារ ​និង​រថយន្ត​ស៊េរី​ទំនើប​ផង​នោះ​។​

បើ​យោងតាម​នារី​ម្ចាស់​Account Facebook ឈ្មោះ Panhchaka June ត្រូវជា​ភរិយា​របស់​ លោក​ លៀក លីដា បាន​បង្ហោះ​សារ​ហែកហួរ​តារា​ស្រី​ កញ្ញា សាឡា​ត់ ស្រី​ឡាង យ៉ាង​វែង​អន្លាយ ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា Srey Lang Salath នៅ​សុខ​សុខ​ឲ្យ​គេ​ស្អប់ ចង់​ពេញ​មួយ​ប្រទេស បើ​អញ Post យប់មិញ​មាន​គេ​មក​អង្វរ​ឲ្យ​អញ​ថយៗ​ខ្លះ​ អញ​ថយ​បន្តិចៗ​ហើយ តែ​នាង​ឯង​នេះ​ប្រភព​មកពីណា អញ​ការ​ជា​ប្រពន្ធ ​អញ​មិន​ដែរ​ហៅ​ប្តី​ពេញ​ពេញមាត់​ផង ហី​នាង​ឯង​ការ​ពី​កាល បាន​ប្តី​ពេញៗ​មាត់​ម្ល៉េះ​?​ សហាយ​គ្នា​តើ​ហ៊ី​!​។​

ប្រភព​បាន​រៀបរាប់ថា ថោកទាប​អ្វី លាក់ៗ​គេ​ទៅ កុំ​ចេញមុខ​ពេក គេ​ឆាត​មក​អញ ឲ្យ​ដាក់​នាង​ឯង​ឲ្យ​ណា​ណី​ទៅ !​ហ៊ី តាំងពីដើម​មក​គិតថា​អញ​ខ្លាច​មែន ​បាន​អញ​មិន​និយាយ​អ្វី​ណែ សូមទោស កំណើត​ដូច​នាង​ឯង អញ​មិន​ចង់​ជ្រលក់​នាំ​តែ​អន់​ទេ​ ហើយ​នៅ​ឲ្យ​ឆ្ងាយ​ពី​កូន​អញ នាង​ឯង​សហាយ​គ្នា​ម៉េច អញ​មិនដឹង​ទេ​ តែ​កុំឲ្យ​កូន​អញ​ដឹងឮ មី​ក្រយៅ​ថោក មី​ចង្រៃ​ឯង ចង់​ឲ្យ​គេ​បាត់​ការងារ​ដោយ​សារ​នាង​ឯង​ណាស់​…?​ មី​ផ្កាយដុះកន្ទុយ ​គិត​ទៅ​ពួក​មីរ​ហាម ឲ្យ​តែ​បាន​ឡើងទ្រើង ស្អី​ក៏​ហ៊ាន​ធ្វើ​ដែរ​!​។ ​រាល់ដង​ឃើញ​ព្រុស​ដាក់​អា Tiktok នឹង​ហ៊ី ហើយ​ម៉េច​ឥឡូវ​ស្ងាត់​ឈឹង​អញ្ចឹង ហ៊ី​អត់​ទៅ​ទូលពិត​ប្រុស​នាង​ឯង​ដូច​រាល់ដង​ទេ​ហ៊ី !​។​

ប្រភព​ដដែល​បន្ត​ថា ​បញ្ជាក់ ​ខ្លា​ដេក​កុំ​គិតថា​ខ្លា​ងាប់​ មី​កំណើត​សហាយ​គេ​!​ នែ ​អញ​មិនមែន​តារា​ដូច​នាង​ឯង​ទេ អញ​អត់​ចង់​ល្បី​អ្វី​ដោយសារ​រឿង​ប្រុស​អន់ៗ​អញ្ចឹង​ទេ តែ​ងែង ហ៊ាន​មក​ជិត​កូន​អញ ងែ​ង​បង្គាប់​កូន​អញ​មែន អញ្ចឹង​ងែ​ង​ត្រៀម​ទៅ ហ៊ី​អា​ឆ្កែ​ណា​ចង់​ប្តឹង មី​ឆ្កែ​ណា​ចង់​ប្តឹង សូម​អញ្ជើញ អញ​ចាំ​ណា My lovely girl srey lang ! មី​អន់។ ​អេ មី​ឡាង LD ! មួយ​ជាតិ​នេះ តាំងពី​លេង FB(​ហ្វេ​ស​ប៊ុ​ក​)​មក​មិនដែល​ទេ​លោក​អើយ មក​ឈ្លោះ​គ្នា​ក្នុង​នឹង ​ហើយ​សំខាន់​ឥឡូវ​មក​ឈ្លោះ​គ្នា​ក្នុង​រឿង​អន់ៗ​ចឹ​ង​ទៀត។ ​ផើយ តែបើ​អញ​ស្ងាត់​ទៀត នាង​ឯង​គិតថា​អញ​ខ្លាច​ហើយ​! នែ​អួតអាង​ចេញមុខ​ថា ​ខ្លួនឯង​ប្រពន្ធ​ថៅកែ​អី​ណា ​អញ​ការ​ពេញមុខ​ អញ​មិន​ដែរ​ទៅ​ខែង​រែង​នៅ office នឹង​ផង ថា​អញ​ប្រពន្ធ​ថៅ​កែ​ ព្រោះ​គេ​ដឹង​អញ​ប្រពន្ធ​ថៅកែ​ហ្នឹង អញ​មាន​អារម្មណ៍​ថា​អញ​អន់ យល់​ទេ !​អញ​នៅតែ​ផ្ទះ​ដេក​តែ​ស៊ី​លុយ​ចាយ​ពេញដៃ អញ​មិន​ទៅ​អួត​ផង។​

នារី​ម្ចាស់​Account Facebook ឈ្មោះ Panhchaka June ខាងលើនេះ​បាន​បន្ថែមទៀតថា ​នាង​ឯង​គេ​យក​គ្រាន់​បោក​ក្បាល​នាង​ឯង​ឲ្យ​បម្រើ​ក្រុមហ៊ុន​ដាច់​ថ្លៃ​ទេ មី​ល្ងង់ ប្តី​នាង​ឯង​ប្រាប់​អញ​ផ្ទាល់មាត់។ ​នេះ​ជា​ហេតុផល​ដោយ​មិនឲ្យ​ខ្ញុំ​ដាក់ខ្លួន​ទៅ​ឈ្លោះ​មួយ​មី​អន់​ហ្នឹង !​មក​ណា​គេ​គុំ​មី​នឹង​ខ្លះ ប្រាប់​មក ខ្ញុំ​ប្រាប់​ឲ្យ​ហើយ ជួយ​ប្រាប់​លេខ​ទូរស័ព្ទ ប៉ុស្តិ៍​ទូរទស្សន៍​ផង ចង់​ប្រាប់​រឿង​មី​នឹង​ខ្លះ ហើយ​បើ​យក​មី​នឹង​ថត​រឿង​ទៀត ខ្ញុំ​សត្រូវ​មួយ​ប៉ុស្តិ៍​ហ្នឹងហើយ ហើយ​គិត​ថា​ពួក​មី​ចុង តាំង​ខ្លួន​ជា​ប្រពន្ធ​ស្របច្បាប់​គេ ថត​ទៀត គេ​មើល​មែន​។ អាណិត​ងែ​ង​ណាស់ គេ​បោក​ប្រើ​រាប់​ឆ្នាំ​ហើយ​ ទើបបាន​ផ្ទះ​មួយ​បង់​រំលស់​ទៀត អញ​មិន​ដឹង​អាណា​ទិញ​ឲ្យ​នាង​ទេ​ តែ​ឃើញ​នាង​ឯង​ថត​ឲ្យ​តែ ផលិតកម្ម LD នឹង​មួយ​ហ្នឹង ហើយ​គ្មាន​ការងារ​អ្វី​ផង​…​។​

អញ្ចឹង​ប្រហែល​គេ​ល្បី​នឹងត្រូវ​ហើយ ងែ​ង​ប៉ះ​កូន​អញ ងែ​ង​ត្រៀម​ទៅ​មី​មុខ​អាក្រក់ ហើយ​ស្អុយ ក្លៀក​ទៀត មានតែ​ផលិតកម្ម​ប្រុស​នាង​ឯង​ទេ គិត​ថា​ងែ​ង​ស្អាត​សម​ធ្វើ​តួឯក ! មី​សំរាម មី​អន់ ពេលណា​អើត​ក្បាល​មក​ហាស អញ​ដេកចាំ​មួយ​យប់​ហើយ​។ ​ផ្ញើ​ជូន មី សាឡា​ត់ ស្រី​ឡាង ជាពិសេស​ចា​។​នេះ​ជាស​ម្តី​លើកឡើង​របស់​នារី​ស្រស់ស្អាត​ខាងលើ​។​

ទាក់ទង​រឿងរ៉ាវ​ដ៏​អាម៉ាស់​ និង​រសើប​ខាងលើ​នេះដែរ ​តារា​សម្តែង​ស្រី ​កញ្ញា សាឡា​ត់ ស្រឡាង គិត​មកទល់ពេលនេះ ​នៅ​មិនទាន់​អាច​ស្វែងរក​ការបកស្រាយ​បាន​នៅឡើយ​ទេ​។ ​ខណៈ​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​និង​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​កំពុងតែធ្វើការ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត​៕

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114