ព័ត៌មានអន្ដរជាតិ
លោកពូទីនលើកឡើងម្ដងទៀតអំពីការរស់នៅដល់អាយុ១៥០ឆ្នាំ
លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបង្ហើរសម្ដីម្ដងទៀតអំពីភាពអមតៈរបស់មនុស្ស អំឡុងពេលចូលរួមពិព័រណ៍បច្ចេកវិទ្យាមួយហៅថា «AI Journey» នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៥។

យោងតាមការចុះផ្សាយរបស់ Daily Beast លោកពូទីន ដែលមានវ័យ៧៣ឆ្នាំ បានទស្សនារ៉ូបូតមួយគ្រឿងឈ្មោះ Green រាំ និងច្រៀងបទចម្រៀងប្រពៃណីរុស្ស៊ី ហើយណែនាំខ្លួនថាជា «រ៉ូបូតមនុស្សយន្តរុស្ស៊ីដំបូងគេដែលបង្កប់ដោយបញ្ញាសិប្បនិម្មិត AI»។ ក្រោយមក មេដឹកនាំរុស្ស៊ី បានលើកឡើងថា ការរីកចម្រើនក្នុងបច្ចេកវិទ្យាជីវសាស្ត្រអាចពន្យារអាយុជីវិតមនុស្សឲ្យហួសពីបទដ្ឋានសព្វថ្ងៃ។ លោកបានមានប្រសាសន៍ថា «វាប្រហែលជាអាចទៅរួចក្នុងការរស់នៅដល់១៥០ឆ្នាំ» ដោយបន្ថែមថា ទោះអាចរស់ដល់អាយុ១៥០ឆ្នាំមែន វានៅតែតិចសម្រាប់ការគិតផ្ទាល់ខ្លួនរបស់លោក។
នេះមិនមែនជាលើកទីមួយទេដែលលោកពូទីន បានបង្ហាញចំណាប់អារម្មណ៍ជាសាធារណៈអំពីអាយុវែង។ ក្នុងពេលផ្លាស់ប្ដូរសម្ដីតាមមីក្រូហ្វូនជាមួយមេដឹកនាំចិនលោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំងកាលពីខែកញ្ញា លោកក៏បាននិយាយអំពីលទ្ធភាពនៃការសម្រេចបានភាពអមតៈរបស់មនុស្សផងដែរ។ កាលណោះ លោកពូទីន បានរៀបរាប់ថា ភាពជឿនលឿននៃបច្ចេកវិទ្យាជីវសាស្រ្ត រួមទាំងសមត្ថភាពក្នុងការប្តូរសរីរាង្គជាបន្តបន្ទាប់ អាចជួយមនុស្សឲ្យ«រស់នៅក្មេងជាងវ័យ» និង«សូម្បីតែសម្រេចបាននូវភាពអមតៈ»។ ជាការឆ្លើយតប លោក ស៊ី បានកត់សម្គាល់ថា «អ្នកខ្លះព្យាករថានៅក្នុងសតវត្សនេះ មនុស្សអាចមានអាយុដល់ទៅ ១៥០ឆ្នាំ»។
បន្ថែមពីនេះ កាលពីឆ្នាំ២០២៤ លោកពូទីន ធ្លាប់បានបញ្ជាឲ្យបង្កើតវិទ្យាស្ថានស្រាវជ្រាវដែលគាំទ្រដោយរដ្ឋរុស្ស៊ី ផ្តោតលើអាយុវែង ការធ្វើឲ្យកោសិការស់ឡើងវិញ និងការជួសជុលសរីរាង្គ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


