ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ចាត់វិធានការរុះរើដេប៉ូសំណង់ ១ កន្លែង រំលោភផ្លូវសាធារណៈ
កាលពីល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងរៀបចំសណ្ដាប់ធ្នាប់ និងចាត់វិធានការរុះរើដេប៉ូសំណង់ ឃាងដា ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណៈទីតាំងលក់គ្រឿងសំណង់នេះបន្តតាំងលក់គ្រឿងសំណង់រំលោភដីចំណីផ្លូវសាធារណៈ។


អាជ្ញាធរខណ្ឌឫស្សីកែវ បានឱ្យដឹងថា ទីតាំងខាងលើនេះ ត្រូវបានអាជ្ញាធរណែនាំជាច្រើនលើកច្រើនសាមកហើយ តែម្ចាស់ដេប៉ូនៅតែគឃ្លើន បន្តបំពានរំលោភដីចំណីផ្លូវសាធារណៈម្តងហើយម្តងទៀត ដោយមិនចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានទាល់តែសោះ។


បន្ទាប់ពីបញ្ចប់ការរុះរើ លោក ជិន ប៊ុនធឿន បានចាត់ឱ្យមន្ត្រីពាក់ព័ន្ធប្រើប្រាស់រថយន្តបាញ់ទឹកលាងសម្អាតតាមបណ្ដោយផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើងចាស់) ដើម្បីរក្សាទុកភាពស្អាត និងបង្កើនសណ្ដាប់ធ្នាប់ក្នុងតំបន់កាន់តែប្រសើរ។


អាជ្ញាធរខណ្ឌឫស្សីកែវ បញ្ជាក់ថា នឹងមិនរំលងចំពោះករណីណាដែលរំលោភលើដីចំណីផ្លូវសាធារណៈ ឬបង្កការរំខានដល់សណ្ដាប់ធ្នាប់របស់មូលដ្ឋានឡើយ។ ការអនុវត្តវិធានការប្រកបដោយភាពតឹងរ៉ឹងនេះ មានគោលបំណងរក្សាសុវត្ថិភាព បន្ថយគ្រោះថ្នាក់ជាយថាហេតុ និងបង្កើតបរិយាកាសរស់នៅល្អប្រសើរជូនប្រជាពលរដ្ឋទាំងអស់។


អាជ្ញាធរ ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងឡាយ សូមចូលរួមសហការ គោរពតាមបទបញ្ញត្តិ និងការណែនាំរបស់អាជ្ញាធរ ដើម្បីរួមគ្នាទប់ស្កាត់ការរំលោភសាធារណៈ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៧ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


