ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង អំពាវនាវឱ្យពលរដ្ឋពិនិត្យព័ត៌មានគ្រប់ជ្រុងជ្រោយមុននឹងជឿ ចៀសវាងចាញ់បោករូបភាព AI
អ្នកជំនាញកិច្ចការសង្គម បណ្ឌិត ឈត ប៊ុនថង បានអំពាវនាវឱ្យពលរដ្ឋគ្រប់រូប ពិនិត្យព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងជឿ ឬបញ្ចេញមតិលើព័ត៌មាននោះ ជៀសវាងចាញ់បោកការប្រើប្រាស់រូបភាព ឬវីដេអូពីបញ្ញាសិប្បនិម្មិត (AI) ពីបុគ្គលមួយចំនួនឆ្លៀតឱកាសរកផលចំណេញផ្ទាល់ខ្លួន ឬយករូបភាពទាំងនោះមកលេងសើចសប្បាយ។

ក្នុងសម័យនេះ បណ្ឌិត ឈត ប៊ុនថង លើកឡើងថា វិស័យព័ត៌មាន គឺពិបាកក្នុងការគ្រប់គ្រង ព្រោះបច្ចុប្បន្ន វិស័យព័ត៌មានត្រូវដំណើរការតាមប្រព័ន្ធឌីជីថល ហើយបញ្ញាសិប្បនិម្មិត (AI) ក៏អាចធ្វើមុខងារបានច្រើនជំនួសមនុស្ស ដូចជាការប្រើប្រាស់សំឡេង រូបភាព វីដេអូ ខ្លឹមសារ ដែលធ្វើឱ្យខុសពីទម្រង់ដើមអាស្រ័យលើមនុស្សជាអ្នកបញ្ជា។ ហេតុនេះ លោកថា ប្រសិនបើមនុស្សដែលខ្វះសីលធម៌ ឬមានបំណងមិនល្អ អាចប្រើមុខងារ AI ឱ្យបង្កើតតាមអ្វីដែលខ្លួនចង់បាន ដើម្បីបន្លំ បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយសរបស់បុគ្គលណាម្នាក់ ឬជាតិណាមួយ នោះហើយជាហានិភ័យនៃ AI។
ជាមួយគ្នានេះ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ឃើញមានការយករូបភាពមួយទៅប្រែជារូបភាពផ្សេង ឬបង្កើតជាវីដេអូ ដែលមានអត្ថន័យប្រាស់ចាកពីខ្លឹមសាររូបភាពដើម ដែលនាំឱ្យមានការយល់ច្រឡំពីប្រជាពលរដ្ឋ។ បន្ថែមពីនេះ កាលពីថ្ងៃទី២០ ខែវិច្ឆិកា អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានរកឃើញវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យ ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសបដិសេធចំពោះព័ត៌មាននេះ ដោយផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដែលបង្កើតឡើងដោយប្រទេសជិតខាង ក្នុងចេតនាញុះញង់ វាយប្រហាររាជរដ្ឋាភិបាល និងកិត្តិយសនគរបាលជាតិកម្ពុជា និងស្នើឱ្យសាធារណជនបញ្ឈប់ការចែកចាយវីដេអូមិនពិតនេះ។

ជុំវិញករណីនេះ លោកបណ្ឌិត ឈត ប៊ុនថង អំពាវនាវឱ្យមហាជនពិនិត្យព័ត៌មាន និងប្រភពឱ្យបានច្បាស់ មិននឹងជឿ ឬចែករំលែកព័ត៌មានណាមួយបន្ត។ លោកបណ្ឌិត បានប្រាប់ថា៖ «សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវស្វែងយល់ពីបណ្តាញសង្គម ស្វែងយល់ពី AI តាមដានព័ត៌មានឱ្យបានគ្រប់គ្រាន់ស្វែងយល់ដើម្បីឱ្យស្គាល់ ដើម្បីឱ្យដឹង»។ លោកបន្ថែមថា អ្នកលេងបណ្តាញសង្គមត្រូវមានការសង្ស័យ ប្រសិនជាមានហេតុការណ៍ ឬព្រឹត្តិការណ៍អ្វីមួយ តើជារឿងពិត ឬក្លែងក្លាយ? ហើយមានប្រភពរឹងមាំអាចទុកចិត្តបានដែរទេ? លោកបញ្ជាក់ទៀតថា ប្រសិនមានរឿងអ្វីមួយកើតឡើង មហាជនត្រូវផ្ទៀងផ្ទាត់ពីក្រសួង ស្ថាប័នធំៗពាក់ព័ន្ធជាដើម។

បណ្ឌិត ឈត ប៊ុនថង ក៏បានលើកដែរឡើងថា ក្នុងអំឡុងពេលកម្ពុជា-ថៃ កំពុងមានបញ្ហាជាមួយគ្នា ហើយក៏មានរូបភាពមួយចំនួនមិនសមរម្យចេញពីការឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម ច្បាស់ណាស់ថា ប្រជាជននៃប្រទេសជិតខាងនោះនឹងចាំមើលតែចំណុចខ្សោយនោះទៅច្នៃ បង្អាប់ ធ្វើឱ្យបាត់បង់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ។ លោកបណ្ឌិត និយាយថា៖ «នៅពេលដែលយើងមានរឿងបែបហ្នឹង ក៏មានអ្នកដែលយករូបទាំងអស់នឹងធ្វើ។ យើងមិនដឹងថាអ្នកហ្នឹងនៅក្នុងស្រុកខ្មែរ នៅថៃ ឬក៏នៅប្រទេសទី៣ណាផ្សេងទេយើងក៏មិនដឹងដែរ ប៉ុន្តែយ៉ាងណាយើងត្រូវតែវែកមុខរកឱ្យឃើញ ឱ្យគាត់បញ្ឈប់ ឬក៏តាមរយៈអាជ្ញាធរក្នុងស្រុក តាមរយៈទំនាក់ទំនងរវាងប្រទេសយើងជាមួយប្រទេសទី២ ទី៣ ឬក៏ជាមួយនឹងក្រុមហ៊ុន ត្រូវតែតាមប្រមាញ់ឱ្យដក ឱ្យលុបរូប ឬក៏វីដេអូដែលជាវីដេអូក្លែងក្លាយ AI ទាំងអស់ហ្នឹងចេញ ពីព្រោះវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់បុគ្គលផង របស់អង្គភាពផង របស់ប្រទេសកម្ពុជាយើងផង»។
នៅពេលមានករណីទាំងនេះ លោកបណ្ឌិត យល់ថា ត្រូវតាមរកឱ្យឃើញពីប្រភពនៃរូបភាពAI ដោយមិនអាចអនុញ្ញាត ឬបណ្តោយឱ្យមានវីដេអូបែបនេះកើតឡើងទេ ពោល គឺត្រូវមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើការងារទាំងនេះ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


