ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងរ៉ែ «៦ ខែ ទៀតនឹងសិក្សាចប់ ភ្នំណាទុកសម្រាប់វប្បធម៌ ភ្នំណាជាទីតាំងប្រវត្តិសាស្ត្រ ភ្នំណាទុកធ្វើអាជីវកម្ម »
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ពីការរៀបចំយន្តការគ្រប់គ្រងការស្នើសុំវិនិយោគលើអាជីវកម្មថ្មភ្នំ ចៀសវាងផ្តល់ការអនុញ្ញាតដោយមិនបានគិតគូរច្បាស់លាស់ នាំឲ្យហិនហោចដល់ធនធានធម្មជាតិប្រទេសកម្ពុជា។

ក្នុងវេទិកាកិច្ចសន្ទនាជាមួយនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា ក្រសួងកំពុងដំណើរការកំំណត់តំបន់ Zoning ទូទាំងប្រទេស ខណៈការផ្តល់អាជ្ញាបណ្ណលើអាជីវកម្មថ្មសំណង់ត្រូវមានការប្រុងប្រយ័ត្នមិនមែនចេះតែឲ្យតាមការស្នើសុំនោះទេ។
លោករដ្ឋមន្រ្តីបានអះអាងថា បច្ចុប្បន្នថ្មសំណង់មានគ្រប់គ្រាន់សម្រាប់បម្រើដល់ការសាងសង់សំណង់អគារ និងផ្លូវថ្នល់ មិនមានការខ្វះខាតនោះឡើយ។


លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការងារកំណត់ Zoning បានច្រើនខេត្តហើយ នៅសល់តែ ៦ ខែទៀតទេ ការងារនេះនឹងចប់សព្វគ្រប់ ដោយនឹងមានការកំណត់ទីតាំងច្បាស់លាស់នៅទូទាំងប្រទេស។ នេះមានន័យថា ខេត្តនីមួយៗនឹងមានផែនទី កំណត់រួចជាស្រេចថា តើកន្លែងណាដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែសំណង់ និងកន្លែងណាដែលមិនអនុញ្ញាត។
ពាក់ព័ន្ធដំណើរការកំណត់តំបន់ (Zoning) លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីររ៉ែ និងថាមពល ដោយមានការចង្អុលទិសពីក្រសួង ធ្វើការជាមួយមន្ទីរបរិស្ថាន មន្ទីរវប្បធម៌ និងទេសចរណ៍សហការគ្នា ដើម្បីកំណត់ប្រភេទភ្នំឲ្យបានច្បាស់លាស់ ភ្នំណាដែលត្រូវទុកសម្រាប់វប្បធម៌ ភ្នំណាដែលជាទីតាំងប្រវត្តិសាស្ត្រ កន្លែងណាដែលអាចយកថ្មមកកាយ ដើម្បីបម្រើការងារសង្គម។
«ការអភិវឌ្ឍជាមួយការអភិរក្ស កំពុងតែត្រូវបានអនុវត្តជាក់ស្តែងរាល់ថ្ងៃ មិនមែនគ្រាន់តែជាការនិយាយនៅលើក្រដាសនោះទេ»។ លោករដ្ឋមន្រ្តីបញ្ជាក់។
យ៉ាងណាមិញលោករដ្ឋមន្ត្រីបានលើកឡើងថា ក៏មិនអាចទុកភ្នំទាំងអស់នោះដែរ ព្រោះបើមិនដូច្នោះទេនឹងមិនមានថ្មសំណង់សម្រាប់សង់ផ្ទះ ធ្វើបេតុង ឬធ្វើផ្លូវបានឡើយ។ ប៉ុន្តែការផ្តល់អាជ្ញាប័ណ្ណទៅមុខទៀត គឺត្រូវមានការចង្អុលទិសឲ្យបានត្រឹមត្រូវ។
បើតាមលោករដ្ឋមន្រ្តី ប្រសិនការធ្វើអាជីវកម្មក្នុងតំបន់ដែលបានកំណត់ (Zoning) មិនគ្រប់គ្រាន់ នោះនឹងពិភាក្សាអំពីការពង្រីកបន្តទៀត គោលដៅគឺត្រូវផ្តល់ឲ្យគ្រប់គ្រាន់នៅទូទាំងប្រទេស៕




បន្តចុចអាន៖ អាជីវកម្មរ៉ែ កំពុងដំណើរការជិត ១៦០ ក្នុងចំណោមជាង ២៥០ ការដ្ឋាន ក្នុងខេត្តកំពង់ស្ពឺ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


