ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត ​អ្នក​ជំនាញ​ថតរូប​ពេលយប់​បង្ហាញខ្លួន​ហើយ!

​ភ្នំពេញ​ ៖ បន្ទាប់ពី​មានការ​ផ្ទុះ​រូបភាព​ស្វែងរក​អ្នកជំនាញ​ថត​រូបភាព​ពេលយប់​ ដែល​បាន​បង្ហោះ​ដោយ​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព ​និង​តារា​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ក​បុក​ដ៏​ល្បីៗ​ដូចជា​៖​ លោក​ កែវ សុខ​ផេង កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា លោក ឈឹម​ សក្កដា កញ្ញា ហ៊ិ​ន​ ច័ន្ទនីរ​ត្ន័ លោក ជា​ សុ​វណ្ណា​រឹទ្ធ អ្នកនាង សុខ ​សុ​ម៉ា​វ​តី អ្នកនាង នាង​ សុ​វ៉ាត​នា​ ហៅ DJ Nana លោក​ហៃ​ ប៉ាវ​ហុង និង ​កញ្ញា ស៊ីន ​យូ​ប៊ី​ន ជាដើម​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​រួចមក​ដោយ​នៅ Status ដែល​ពួកគាត់​បានសរសេរថា ខ្ញុំ​ចូលចិត្ត​ថតរូប​ណាស់ ជាពិសេស​ការ​ថតរូប​ពេល​យប់ បើសិន​ជាមាន​អ្នកជំនាញ​ថតរូប​ពេលយប់​ផ្ទាល់ខ្លួន​មិនដឹង​ជា​ល្អ​យ៉ាងណាទេ​!​។​

តើន​ណា​ជា​អ្នកជំនាញ​ថតរូប​ពេលយប់​របស់ខ្ញុំ​ទៅ​? ​អាច​ទាយ​បានទេ​? ដែល Caption ទាំងអស់នេះ​ពួកគាត់​សរសេរ​ និង​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​មួយ​ស្លឹក​ដែល​គួរ​ឲ្យ​ទាក់ទាញ នៅ​ពេល​នោះ​មាន​ក្រុម​អ្នកគាំទ្រ​ខ្លះ​បាន Comment ប្លែកៗ និង ខ្លះទៀត​បាន Comment ជា​លក្ខណៈ​លេងសើច​ទៅតាម​របៀប​ដែល​ពួកគេ​ចូលចិត្ត និង ស្រលាញ់​រាប់អាន Idol របស់​ពួកគេ​ទាំងនោះ។ មកដល់​ថ្ងៃនេះ ​អ្វីដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ ​គឺ​ក្រុម​តារា​ល្បីៗ​ដដែល​ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ទៀត​ថា​ ជា​អ្នកជំនាញ​ថតរូប​នៅពេល​យប់​របស់​ពួកគាត់ ដែល​នៅលើ​រូបភាព​នោះ​ មាន​បុរស​ម្នាក់​កាន់​កាមេរ៉ា​ថតរូប​ដដែល​ ហើយ​មាន​ទូរស័ព្ទ​ដ៏​ស្រស់ស្អាត​ អម​ជាមួយគ្នា​ ដោយ​សរសេរ​អក្សរ​នៅ​ខាង​ក្រោម​ថា​“ R17 Pro ជា​អ្នកជំនាញ​ថតរូប​នៅពេល​យប់​”​ ដែលជា​អ្នក​ មិត្ត​យល់ចិត្ត​ទៅ​គ្រប់​ទី​កន្លែង និង គ្រប់ពេលវេលា​ជាមួយ​ពួកគាត់​ផង​ដែរ​ មិនតែប៉ុណ្ណោះ R17 Pro បាន​ក្លាយទៅជា​អ្នក​ជំនាញ​ថតរូប​ពេលយប់​របស់​ពួកគាត់ ដែលមាន​ចំណង់​ចំណូលចិត្ត​ថតរូប​ពេលយប់​យ៉ាង​ស្រស់​ស្អាត​។

តាម​ដែល​យើងខ្ញុំ​ធ្លាប់​ដឹង​កន្លងមក​ថា ​ម៉ូ​ឌែ​ល​ទូរស័ព្ទ​នេះ បាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ស្មាន​ហ្វូ​ន OPPO ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប គឺមាន​កាមេរ៉ា​៣​គ្រាប់​ដែលមាន​ទំហំ F1.5/F2.4 មាន​កាំ​ពន្លឺ​ដ៏​វ័យ​ឆ្លាត​អាច​បន្ថែម​ពន្លឺ​នៅ​ទីកន្លែង​ងងឹត​បាន​យ៉ាង​ស្រស់ស្អាត​ មិន​ធ្វើ​ឲ្យ​បែក​គុណភាព​រូប ឬ ស្រអាប់​ឡើយ ដោយ​មិនចាំបាច់​ប្រើប្រាស់ Flash ជំនួយ ឬ Edit បន្ថែម​ពន្លឺ​ឡើយ និង អាច​បន្ថយ​ពន្លឺ​នៅ​ទីកន្លែង​ដែល​ភ្លឺ​ខ្លាំង​ថែមទៀត​ផង​។​

មិនតែប៉ុណ្ណោះ R17 Pro មាន​បច្ចេកវិទ្យា​ទប់​លំនឹង IOS អស់​ក្តីបារម្ភ​ពី​ការបាត់បង់​លំនឹង​ពេល​ថតរូប​ភាព វា​មាន​បច្ចេកវិទ្យា Ultra Night Mode ដែល​ធ្វើ​ឲ្យ​រូបភាព​កាន់តែ​ត្រជាក់​ភ្នែក និង Color Mode ដែល​ធ្វើ​ឲ្យ​ពណ៌ ​នៃ​រូបភាព​កាន់តែ​ស្រស់បំព្រង​តែម្តង​។ ដូច្នេះ​មានន័យថា​ អ្នកជំនាញ​ថតរូប​ពេល​យប់​របស់​ក្រុម​តារា​ល្បីៗ​ជាច្រើន​ គឺ​R17 Pro បើ​អីចឹង​នៅចាំ​អី​ទៀត​!​ តោះ​គ្នា​យើង អ្នកណាខ្លះ​ដែល​ចូលចិត្ត​ថតរូប​ពេលយប់​?៕

 


TAG