ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ភរិយា​ថៅកែ​ផលិតកម្ម​LD​ បន្ត​ទម្លាយ​អាថ៌កំបាំង​ កាន់តែ​រសើប ​ពី​ភាព​អាម៉ាស់​របស់​លោក លៀក លីដា

ភ្នំពេញ ​៖​ រឿងរ៉ាវ​ដ៏​រសើប​ និង​អាម៉ាស់​របស់​ថៅកែ​ផលិតកម្ម​LD​ លោក លៀក លីដា ពេលនេះ​កាន់​តែ​ត្រូវបាន​ទម្លាយ​យ៉ាង​កក្រើក​ និង​កាន់តែ​អាម៉ាស់​ខ្លាំង ​ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​ផលិតកម្ម​ដ៏​ល្បី​ឈ្មោះ​មួយរូប​ ក្រោយ​ពេល​ដែល​ថៅកែ​កុន​រូបនេះ ​បាន​បែក​ធ្លាយ​ដំណឹង​លួចលាក់​ស្នេហា​មេត្រី​ជា​មួយ​តារា​ស្រី​វ័យក្មេង​ កញ្ញា សាឡា​ត់ ស្រី​ឡាង រហូត​អតីត​ភរិយា​ចេញមុខ​ទម្លាយ​ជា​សាធារណៈ​តែម្ដង។

សង្គ្រាម​កាន់តែ​ក្តៅ​គគុក ​ប្រៀប​បាន​ដូចជា​ភ្នំភ្លើង​កំពុង​កើន​កម្កៅ​រាប់​ម៉ឺន​អង្សា ​បាន​និង​កំពុងតែ​ផ្ទុះ​សាយភាយ​កម្ដៅ​គួរ​ឲ្យ​ខ្លាច ​និង​ចាប់អារម្មណ៍​ខ្លាំង​បំផុត​សម្រាប់​មហាជន​នោះ ​គឺ​ស្រប​ពេល​ដែល​ម្ចាស់​ផលិតកម្ម​LD​ លោក លៀក លីដា ត្រូវបាន​អតីត​ភរិយា​បកអាក្រាត​រឿងរ៉ាវ​លួចលាក់​ស្នេហា​ និង​ចិញ្ចឹម​តារា​ស្រី​ កញ្ញា សាឡា​ត់ ស្រី​ឡាង​ កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​បណ្តាញ​សារ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ​ក៏​ស្រាប់តែ​នា​រាត្រី​ថ្ងៃ​ទី​១៣​កុម្ភៈ ពោលគឺ​មុនពេល​ថ្ងៃ​ទិវា​ នៃ​សេចក្តី​ស្រឡាញ់ ១៤​កុម្ភៈ មួយថ្ងៃ​ ក៏​ស្រាប់តែ​នារី​ដែល​អះអាងថា ​ជា​អតីត​ភរិយា​ លោក លៀក លីដា រូប​នោះ​បាន​ធ្វើការ​Live​វីដេអូ​ ទម្លាយ​អាថ៌កំបាំង​គ្មាន​សល់ ​រឿង​លោក​មាន​ស្រី​ច្រើន​ រហូត​លួច​សាង​ស្នេហា​បន្ត​ជា​មួយ​ កញ្ញា សាឡា​ត់ ស្រី​ឡាង ផងដែរ​។ ​ខណៈ​ប្រធានបទ​នេះ​ កំពុងតែ​ក្តៅគគុក។

បើ​ផ្អែក​តាម​ការ​Live វីដេអូ​ពី​សំណាក់​ម្ចាស់​Account Facebook ឈ្មោះ Panhchaka June អតីត​ភរិយា​របស់​លោក លៀក លីដា បាន​បន្ត​ធ្វើការ​ហែកហួរ​ និង​បកអាក្រាត​យ៉ាង​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាថ្មី​ លើ​ទំនាក់ទំនង​ស្នេហា​រវាង​តារា​ស្រី សាឡា​ត់ ស្រី​ឡាង និង ​លោក លៀក លីដា តាំងពី​ចាប់ផ្ដើម​ដំបូង​ រហូតមក​ទល់​បច្ចុប្បន្ន​។​ ខណៈដែល​នារី​រូបនេះ​អះអាងថា​ខ្លួន ​និង​ លោក លៀក លីដា ទើប​លែងលះគ្នា​ត្រឹម​រយៈពេល​១​ឆ្នាំ​ជាង​តែប៉ុណ្ណោះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​រឿង​ដែល​កាន់តែ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៀត​នោះ ​គឺ​នារី​ម្ចាស់​Account Facebook ឈ្មោះ​Panhchaka June ក៏បាន​រំលើង​បើក​កកាយ​រឿង​ដែល​មិន​នឹកស្មាន​ដល់​របស់​អតីត​ស្វាមី​ លោក លៀក លីដា ធ្លាប់​គំរាមកំហែង​ និង​ធ្វើបាប​ទឹកចិត្ត​របស់ខ្លួន​ ខណៈដែល​បច្ចុប្បន្ន​នាង​ក៏​មាន​កូន​​​២​នាក់ ជា​ដំណក់​ឈាម​រួមគ្នា​ទៀត​ផង។

ទាក់ទង​នឹង​ដំណឹង​ នៃ​ការ​បែកធ្លាយ​ដ៏​រសើប​ពី​រឿងរ៉ាវ​ស្នេហា​រវាង​តារា​ស្រី​ កញ្ញា សាឡា​ត់ ស្រី​ឡាង ជាមួយ​ម្ចាស់​ផលិតកម្ម​LD​ លោក លៀក លីដា ពី​សំណាក់​អតីត​ភរិយា​ម្ចាស់​Account Facebook ឈ្មោះ Panhchaka June នេះដែរ​ គិត​រហូតមកទល់​ពេលនេះ ​គេ​នៅ​មិនទាន់​ឃើញ​មានការ​បញ្ជាក់​ ឬ​បកស្រាយ​ណាមួយ​ពី​សំណាក់​ លោក លៀក លីដា នៅឡើយ​ទេ។ ស្របពេល​ដែលមាន​មហាជន​ជាច្រើន​កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង​លើ​ករណី​ដ៏​រសើប​មួយ​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114