ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១៤​កុម្ភៈ ​យានយន្ត​ល្មើស​១៤១៤​គ្រឿង​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង ១៤ និង​០០​នាទី ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុបចំនួន១៤១៤​គ្រឿង អប់រំចំនួន៥០៤​គ្រឿង និង​ពិន័យ ចំនួន៩១០​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចំនួន១១៩៧៨​គ្រឿង អប់រំចំនួន៤៦១៧​គ្រឿង និង​ពិន័យ ចំនួន៧៣៦១​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ សរុប​រួម ចំនួន៣៥៥២៨​គ្រឿង អប់រំ ចំនួន២៩០០​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន៥២៤៥​គ្រឿង ( មួក ៣៧៥៣​គ្រឿង និង​កញ្ចក់១១៨៤ គ្រឿង ស្រវឹង ចំនួន ១១​គ្រឿង និង​យាន​ផ្សេងៗ ចំនួន២៩៧​គ្រឿង ) ។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន៣៧២​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ចំនួន ២៥​គ្រឿង អប់រំ ចំនួន១២​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន១៣​គ្រឿង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114