ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៤​កុម្ភៈ ​កើតឡើង​១៣​លើក​ ស្លាប់​៥​នាក់ ​របួសធ្ងន់​ស្រាល​១៥​នាក់​

​ភ្នំពេញ ​៖ យោងតាម​របាយ​ការ​ណ៍ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន១៣​លើក ( យប់៥​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ ( ប្រុស ) រងរបួស​ធ្ងន់១២​នាក់ ( ស្រី ៤​នាក់ ) និង​រងរបួស​ស្រាល៣​នាក់ ( ស្រី១​នាក់ ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព១១​នាក់ ( យប់៤​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៣​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២២​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច ចំនួន៧​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ២​គ្រឿង និង​យាន​ផ្សេងៗ ចំនួន ១​លើក។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៧​លើក ( ស្លាប់២​នាក់ ) , មិន​ប្រកាន់​ស្តាំ១​លើក , ប្រជែង​គ្រោះថ្នាក់​២​លើក ( ស្លាប់៣​នាក់ ) , បត់​គ្រោះថ្នាក់២​លើក និង​មិន​គោរព​សិទ្ធិ១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៩​លើក ផ្លូវ​ខេត្ត ចំនួន២​លើក និង​ផ្លូវលំ ចំនួន២​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន ៦​លើក រថយន្ត​ធុន​តូច ចំនួន ៦​លើក និង​រថយន្ត​ធុន​ធំ ចំនួន១​លើក។

រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តបាត់ដំបង១​លើក ស្លាប់ ២​នាក់ របួស ២​នាក់ ( ស្រី១​នាក់ ) ខេត្តស្ទឹងត្រែង ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្តកណ្តាល ១​លើក ស្លាប់ ១​នាក់ និង​ខេត្ត​ព្រះសីហនុ ១​លើក ស្លាប់១​នាក់។​

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ១-១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង១៨៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៨៧​នាក់ របួស​សរុប ២៧០​នាក់ ក្នុងនោះ​របួសធ្ងន់១៨៦​នាក់ និង​របួសស្រាល៨៤​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114