Connect with us

កីឡា

កក្រើក​ខេត្ត​ព្រះសីហនុ​! ជើងឯក​គុនខ្មែរ​ពិភពលោក​ធ្វើ ៣​ថ្ងៃ ​ប្រជុំ​ដោយ​ជើង​ខ្លាំង​មក​ពី ៣៧ ​ប្រទេស​​

បានផុស

នៅ

សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​ពិភពលោក​ លើក​ទី៦​ នៅ​ខេត្ត​ព្រះសីហនុ​ ចាប់​ពី​ថ្ងៃ​ទី១៧​ ដល់​ ២០​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ប្រជុំ​ដោយ​ជើង​ខ្លាំង​លំដាប់​ប្រទេស​សរុប​ ៣៧​ប្រទេស​មក​ចូលរួម ខណៈ​តំណាង​កម្ពុជា​មាន​ដូច​ជា​កីឡាករ បឺត​ សង្ឃឹម,​ ពេជ្រ​ សម្បត្តិ,​ ម៉ឺន​ មេឃា​ ជា​ដើម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

លោក​ ខូវ​ ឆាយ​ អគ្គលេខាធិការ​សហព័ន្ធគុនខ្មែរ​អន្តរជាតិ​ស្ដីទី​ បាន​លើក​ឡើង​ថា​ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​​គឺ​ជា​ការ​រួម​គ្នា​ជា​ធ្លុង​មួយ​រវាង​សហព័ន្ធ​ទាំងពីរ​គឺ​សហព័ន្ធ​គុនខ្មែរ​ និង​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​ ដើម្បីបន្តជំរុញ​​ផ្សព្វផ្សាយ​ប្រកបដោយ​ថាមពល​ និង​ឧត្តមភាព​លើ​ឆាក​អន្តរជាតិ​បាន​កាន់​តែ​ឆាប់​រហ័ស។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អគ្គលេខាធិការ​ស្ដី​ទី​ខាង​លើ​បន្ត​ទៀត​ថា​ ប្រទេស​ដែលបាន​ចុះឈ្មោះ​​មក​ចូលរួម​ការ​ប្រកួត​នេះ​មាន​ចំនួន​ ៣៧​ប្រទេស​ដែល​នៅ​ពេល​នេះ​មាន ​២៣ប្រទេស​ហើយ​បានបញ្ជូន​បញ្ចីឈ្មោះ​កីឡាករមក​​រួចរាល់ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០២៥​។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

បញ្ជាក់ដែរ​ថា​ ការ​ប្រកួត​នេះ​គឺ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៧​ ដល់​ ២០​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ឯ​ខេត្ត​ព្រះសីហនុ។​ ការ​ប្រកួត​នេះ​មាន​ជា​ការ​ប្រកួត​កម្រិត​ថ្នាល​ ស្ម័គ្រចិត្ត​ និង​ការ​ប្រកួត​អាជីព​កម្រិត​ខ្ពស់​ដណ្ដើម​ខ្សែក្រវាត់​ផង​ដែរ។​ កីឡាករ​ កីឡាការិនី​កម្ពុជា​ដែល​នឹង​ត្រូវ​បង្ហាញ​មុខ​រួម​មាន​កីឡាករ​ ពេជ្រ​ សម្បត្តិ​, បឺត​ សង្ឃឹម​, ម៉ឺន​ មេឃា​, អេ អាំម៉ារីនភូថង​, ធន់​ រិទ្ធី,​ ឈឿង​ ល្វៃ​ និង​កីឡាករ​មួយ​ចំនួន​ទៀត៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម