ព័ត៍មានទាន់​ហេតុការណ៏
Search

នាវា​កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុន​០២​គ្រឿង​ នឹង​មក​ទស្សនកិច្ច​ជា​ផ្លូវការ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​៤​ថ្ងៃ

​ព្រះសីហនុ​ ៖​ យោងតាម​ប្រភពពី​មន្ត្រី​កងទ័ព​ជើង​ទឹក​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​នាវា​កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុន ចំនួន​០២​គ្រឿង នឹង​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​ និង​ចូល​ចត​កំពង់​ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ រយៈពេល​០៤​ថ្ងៃ (​ថ្ងៃទី​២៥ ដល់ ថ្ងៃ​២៨ កុម្ភៈ​) ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស​ទាំងពីរ។

នាវា​ទាំង​០២​គ្រឿង​នេះ​រួមមាន ​ទី​០១.​នាវា​ ឈ្មោះ SETOYUKI (TV-3518)​ មាន​បណ្ដោយ​១៣០ ម៉ែត្រ -​ទទឹង១៣.៦០ម៉ែត្រ -​ជម្រៅ​ទឹក៨.៥០ម៉ែត្រ -​ទម្ងន់​ផ្ទុក៣០៥០​តោន មាន​ចំនួន​ប្រមាណ​១៦៧ នាក់ មេបញ្ជាការ នាវា លោក​វរនាវីទោ NAOTO NAKADERA​។​
នាវា​ទី​០២ ឈ្មោះ SHIMAYUKI (TV-3515) បណ្ដោយ​១៣០​ម៉ែត្រ -​ទទឹង​១៣៦០ម៉ែត្រ -​ជម្រៅ​ទឹក ៨.៥០ម៉ែត្រ​-​ទម្ងន់​ផ្ទុក​៣០៥០ តោន​-​នាវិក ប្រមាណ​១៧៦ នាក់​-​មេបញ្ជាការ​នាវា លោក​វរ​នា​វី​ទោ TAKEHIKO SAITO+​ប្រធាន​ប្រតិភូ លោក​វរ​នា​វី​ឯក YOSHIYUKI NAKAGANA .​មេបញ្ជាការ​ហ្វឹក​ហ្វឺន​អង្គភាព​លេខ​០១ នៃ​កងកម្លាំង ស្វ័យ​ការពារ​ជប៉ុន​។​

នាវាចម្បាំង ទាំង​០២ ក្នុងពេល​ចូល​ចត ក៏​មាន​គម្រោង​ធ្វើការ​ហ្វឹកហ្វឺន​ដល់​នាវិក​បើកបរ​នាវា​ចម្ងាយ​ឆ្ងាយ​ផងដែរ​។ រយៈពេល​ស្នាក់នៅ​កម្ពុជា ប្រតិភូ​ក៏​នឹង​ចូល​ទៅ​ទស្សនា ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ និង​ទី​កន្លែង​វប្បធម៌ ទេសចរណ៍​មួយចំនួនទៀត ព្រមទាំង​មានកម្ម​វិធី​គោរព​វិញ្ញាណក្ខន្ធ​ជនរង​គ្រោះ​ជប៉ុន ការដាក់​កម្រង ផ្កា នៅ​វិមានឯករាជ្យ និង​ចូល​ជួប​សំដែង​ការគួរសម​ជាមួយ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ នៃ​កងយោធពលខេមរភូមិន្ទ​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114