ព័ត៍មានទាន់​ហេតុការណ៏
Search

១៤​កុម្ភៈ​រំលង​ផុត​១ថ្ងៃ​​​ តា​ចំណាស់​ទ្រាំ​មិន​បាន ទៅ​បបួល​កូនស្រី​គេ​ឡើង​ឋានសួគ៌

កំពង់ស្ពឺ​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​លួងលោម​ស្ត្រី​មាន​សតិ​មិន​គ្រប់​លក្ខណៈ​ នាំចូល​ផ្ទះ​សំណាក់​រួមរក្ស​យ៉ាង​សប្បាយ​ លទ្ធ​ចុងក្រោយ​ត្រូវ​ជាប់ចោទ​ ពាក់ព័ន្ធ​រំលោភ​សេពសន្ថវៈ​បា​ន​សម្រេច​។​

មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នាក់​បានសម្រេច នៅ​ចំណុច​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នៅ​រសៀល ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ។

មន្ត្រី​នគរបាល​ បាន​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​ ឈ្មោះ​ ង៉ែត ស៊ី​ថុង អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង​។ ចំណែក​ស្ត្រីជន​រងគ្រោះ ​ឈ្មោះ ស ច អ អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​។​

​នគរបាល និយាយថា មុនពេល​កើតហេតុ​ជនសង្ស័យ និង​ស្ត្រី​ខាងលើ​បាន​ត្រូវរ៉ូវ​គ្នា​ហើយ​នាំគ្នា​ទៅផ្ទះ​សំណាក់​រួមមេត្រី​យ៉ាង​ស្អប់​ស្កល់ លុះ​ចេញពី​ផ្ទះសំណាក់​វិញ​ ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់​ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ធ្វើការ​សាកសួរ​។​

លោក​វរសេនីយ៍ត្រី ពៅ នឿន អធិការ​រង​ស្រុក​ភ្នំស្រួច បានឲ្យ​ដឹងថា ​​​នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៥០​នាទី ថ្ងៃត្រង់ មានឈ្មោះ នៅ យ​ន ភេទ​ស្រី អាយុ​៨១​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង បាន​ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច ថា​ ឈ្មោះ ង៉ែត ស៊ី​ថុង ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់​នៅ​ភូមិ ឃុំ​ជាមួយគ្នា បាន​លួងលោម​យក​កូន​របស់​ខ្លួន ​ឈ្មោះ សៀន ចាន់​អូន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ (​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​) យក​ទៅ​រួមភេទ​នៅផ្ទះ​សំណាក់ ពេជ្រ ពៅ ស្ថិត​ក្នុង​ភូមិ​ទី​៣ ឃុំ​ត្រែង​ត្រយឹង​។​

លោក​បន្ត​ទៀត​ថា ករណី​ខាងលើនេះ​ សមត្ថកិច្ច​ជំនាញ​បាន​ហៅ​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរ​បាល​ស្រុក​ភ្នំស្រួច ដើម្បី​ធ្វើការ​សាកសួរ។​

បច្ចុប្បន្ន​ ជនសង្ស័យ ​សមត្ថកិច្ច​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114