ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៥​កុម្ភៈ​ កើតឡើង​១៨​លើក ​ស្លាប់​១២​នាក់ និង​របួសធ្ងន់​ស្រាល​២២​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន១៨​លើក ( យប់១០​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់១២​នាក់ ( ស្រី៥​នាក់ ) រងរបួស​ធ្ងន់១១​នាក់ ( ស្រី២​នាក់ ) និង​រងរបួស​ស្រាល១១​នាក់ ( ស្រី១​នាក់ ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​២៦​នាក់ ( យប់១៥​នាក់ ) ។
​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៨​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប២៩​គ្រឿង ក្នុងនោះ​មាន ម៉ូតូចំនួន១៨​គ្រឿង រថយន្ត​ធុន​តូច ចំនួន៦​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ៤​គ្រឿង និង​យាន​ផ្សេងៗ ចំនួន១​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន១០​លើក ( ស្លាប់៨​នាក់ ) , មិន​ប្រកាន់​ស្តាំ១​លើក , ប្រជែង​គ្រោះថ្នាក់១​លើក ( ស្លាប់១​នាក់ ) , បត់​គ្រោះថ្នាក់២​លើក ,មិន​គោរព​សិទ្ធិ២​លើក ( ស្លាប់២​នាក់ ) និង​ស្រវឹង២​លើក ( ស្លាប់១​នាក់ )។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន១០​លើក និង​ផ្លូវ​ខេត្ត ចំនួន៨​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ​ចំនួន​១១​លើក រថយន្ត​ធុន​តូច ចំនួន៤​លើក និង​រថយន្ត​ធុន​ធំ ចំនួន៣​លើក។

រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន រាជធានី​ភ្នំពេញ៤​លើក ស្លាប់៤​នាក់ ( ស្រី ១​នាក់ ) របួស២​នាក់ ( ស្រី​១​នាក់ ) ខេត្ត​ស្ទឹងត្រែង​១​លើក ស្លាប់១​នាក់ របួស១​នាក់ ( ស្រី ) ខេត្ត​កណ្តាល​១​លើក ស្លាប់១​នាក់ ( ស្រី ) របួស១​នាក់ ខេត្ត​ពោធិ៍សាត់​២​លើក ស្លាប់២​នាក់ ( ស្រី១​នាក់ ) របួស២​នាក់ ខេត្ត​ព្រះសីហនុ១​លើក ស្លាប់២​នាក់ ( ស្រី ) ខេត្ត​ព្រះវិហារ២​លើក ស្លាប់១​នាក់ របួស ៤​នាក់ និង​ខេត្ត​កំពង់ចាម​១​លើក ស្លាប់១​នាក់។​

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ១-១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស កើតឡើង២០៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៩៩​នាក់ របួស​សរុប​២៩២​នាក់ ក្នុងនោះ​របួសធ្ងន់​១៩៧​នាក់ និង​របួសស្រាល​៩៥​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114