ព័ត៌មានជាតិ
ក្បួនរថយន្ត Overland បានទៅដល់ខេត្តរតនគិរី ផ្សព្វផ្សាយសក្តានុទេសចរណ៍នៅទិសឦសាន
ក្បួនរថយន្តទេសចរឦសាន Overland II ឆ្នាំនេះមានរថយន្តចូលរួមចំនួន ៤៥០ គ្រឿង និងមនុស្សជាង ១,៨០០ នាក់ បានធ្វើដំណើរកម្សាន្តចេញពីខេត្តមណ្ឌលគិរី ដល់ខេត្តរតនគិរី កាលពីល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកា។ បេសកកម្មនេះ ដើម្បីជួយផ្សព្វផ្សាយវិសិយទេសចរណ៍កម្ពុជាដ៏សម្បូរនៅតំបន់ភូមិភាគឦសាន ហើយព្រឹត្តិការណ៍នេះ ក៏មានការដាក់ពិព័រណ៍ រ៉ូបូត និងដ្រូន ដែលជាស្នាដៃផលិតឡើងដោយកូនខែ្មរផងដែរ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបង្ហាញក្តីរីករាយដែលក្បួនរថយន្តទេសចរណ៍បានដល់ទឹកដីខេត្តនេះ ហើយសង្ឃឹមព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនឹងរួមចំណែកជួយផ្សព្វផ្សាយវិស័យទេសចរណ៍ ព្រមទាំងបង្ហាញពីការរីកចម្រើននៅទិសឦសាន។ លោកបន្តថា ខេត្តរតនគិរី សម្បូរដោយធនធានធម្មជាតិ មានអាកាសធាតុល្អបរិសុទ្ធ ដោយបច្ចុប្បន្ននេះ ខេត្តបានគិតគូរយកចិត្តទុកដាក់កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជា តំបន់ទេសចរណ៍ជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង។

បើតាមអ្នកចាត់ការទូទៅ នៃក្បួនរថយន្ត Overland គំនិតផ្ដួចផ្ដើមបង្កើតនូវកម្មវិធីដំណើរកម្សាន្ត Overland ខ្នាតធំបែបនេះ ដើម្បីចង់ប្រមូលផ្ដុំនូវអ្នកប្រើប្រាស់រថយន្តទាំងអស់ឱ្យមានសាមគ្គីភាពនៅក្នុងការធ្វើដំណើររួមគ្នាមួយដើម្បីទទួលនូវបទពិសោធន៍បែបថ្មី ក៏ដូចជាចូលរួមការផ្សព្វផ្សាយជាលក្ខណៈទ្រង់ទ្រាយធំឱ្យបានទូលំទូលាយទៅក្នុងបណ្ដាញសង្គមដើម្បីជារូបភាពមួយល្អនៅក្នុងការផ្សព្វផ្សាយពីភាពទាក់ទាញនៃតំបន់ទេសចរណ៍នានានៅកម្ពុជា។ ជាងនេះទៅទៀត ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ក្នុងស្រុកធ្វើយ៉ាងណាផ្សព្វផ្សាយនូវអ្វីដែលខ្មែរមាន បង្ហាញប្រាប់ពិភពលោកថាប្រទេសកម្ពុជា ក៏មានតំបន់ទេសចរណ៍ស្អាតៗមិនចាញ់បរទេស ដើម្បីឱ្យភ្ញៀវទេសចរខ្មែរកាត់បន្ថយទេសចរក្រៅស្រុក។

ក្បួនរថយន្តទេសចរណ៍ នឹងចូលរួមចំណែកនៅក្នុងការបង្កើនប្រាក់ចំណូលទៅកាន់ប្រជាពលរដ្ឋនៅតំបន់មូលដ្ឋាន និងតំបន់ទេសចរណ៍នានា និងផ្សព្វផ្សាយវប្បធម៌ជនជាតិដើមភាគតិចនៅភូមិភាគឦសានឱ្យមហាជនបានស្គាល់ឱ្យកាន់តែច្បាស់ ហើយអ្វីកាន់តែសំខាន់ដែលជាគោលបំណង់ធំបំផុតនោះ គឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាឧស្សាហកម្មគ្មានផ្សែង ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិទាំងមូល។

សូមជម្រាបថា ក្បួនរថយន្តទេសចរណ៍ឦសាន Overland II រៀបចំធ្វើដំណើរកម្សាន្តទៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ចាប់ពីថ្ងៃទី ២២-២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។ លើសពីផ្សព្វផ្សាយវិស័យទេចរណ៍ ព្រឹត្តិការណ៍នេះ ក៏មានការរៀបចំដាក់តាំងបង្ហាញនូវ រ៉ូបូត និងដ្រូន ដែលជាស្នាដៃផលិតឡើងដោយកូនខែ្មរ នៅរូបសំណាកគ្រួសារដំរី មាត់បឹងកន្សែង ជូនសិស្សានុសិស្ស និងមហាជូនទូទៅបានទស្សនាផងដែរ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


