សន្តិសុខសង្គម
មន្ត្រីបង្ក្រាបគ្រឿងញៀនអំពាវនាវឲ្យពលរដ្ឋរាយការណ៍ពីទីតាំងលួចលាក់ផលិតរក្សាទុក ឬប្រើប្រាស់គ្រឿងញៀនឲ្យបានទាន់ពេលវេលា
ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា ដើម្បីផ្ដល់លទ្ធភាពឲ្យសមត្ថកិច្ចធ្វើការបង្ក្រាប។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី ថ្មីៗនេះកើតមានករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិតដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះសម្បែងអ្នកដ៏ទៃ និងបានធ្វើឲ្យមនុស្សស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មនៅខណ្ឌដង្កោ។

ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ឲ្យបានដឹងនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៥នេះថា ការដុតបំផ្លាញផ្ទះសម្បែង និងបទល្មើសមួយចំនួន គឺកើតឡើងដោយសារការប្រើប្រាស់គ្រឿងញៀនលើសកម្រិត ព្រោះថា គ្រឿងញៀនដែលកំពុងធ្វើការរាតត្បាតសព្វថ្ងៃភាគច្រើនជាគ្រឿងញៀនសំយោគ ដែលធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធប្រសាទយ៉ាងធ្ងន់ធ្ងរ។

លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលាដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាប តាមរយៈលេខ Hotline ៦៧០ (ខលមិនគិតកម្រៃ)។

ក្នុងអាណត្តិថ្មីរាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាគ្រឿងញៀនគឺជាបញ្ហាចំបង ជាមួយគ្នានេះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានពង្រឹងការសហការជាមួយស្នងការដ្ឋានរាជធានីខេត្ត ក្នុងការបង្ក្រាប, បង្ការទប់ស្កាត់ការរីករាលដាលនៃបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ ដោយធ្វើការបង្ក្រាបអោយដល់ឬសគល់។ ទន្ទឹមនឹងនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន ករណីធំៗជាច្រើន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស រួមទាំងធ្វើការបង្ក្រាបក្លឹបកម្សាន្តដែលលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពីស្រទាប់យុវវ័យផងដែរ៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


