ព័ត៌មានអន្ដរជាតិ
ថៃ ចល័តទ័ពត្រៀមប្រយុទ្ធជាមួយ មីយ៉ាន់ម៉ា
បន្ថែមពីលើការរៀបចំបញ្ជូនសព្វាវុធទៅព្រំដែនជាប់មីយ៉ាន់ម៉ា ថៃក៏ចល័តកងទ័ពផងដែរនៅទល់ដែននោះ ដើម្បីត្រៀមឆ្លើយតបនិងប្រយុទ្ធជាមួយកងទ័ពខាងមីយ៉ាន់ម៉ា ខណៈស្ថានការណ៍កាន់តែមិនស្រួល។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ យុធភូមិភាគ៣ថៃ ក្រោមការដឹកនាំពីមេទ័ព Worathep Boonya កំពុងតែត្រៀមខ្លួនហើយនៅតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា ដើម្បីបើកឆាកប្រយុទ្ធបន្ទាប់ពីសមរភូមិក្នុងរដ្ឋ ការ៉ែន នៃប្រទេសមីយ៉ាន់ម៉ារវាងកងកម្លាំងរបបសឹកនិងក្រុមឧទ្ទាម បានរាលដាលចូលដីថៃក្នុងភូមិសាស្រ្តខេត្ត Tak ម្តងជាពីរដង។
ដោយស្ថិតនៅចម្ងាយត្រឹម១គីឡូម៉ែត្រពីសមរភូមិក្នុងរដ្ឋការ៉ែន, ស្រុក Mae Sot នៃខេត្ត Tak ប្រទេសថៃ តែងត្រូវគ្រាប់ធ្លាក់លើម្តងហើយម្តងទៀត បង្កភាពវឹកវរ បង្ខំឲ្យពលរដ្ឋរត់ចែកជើងគ្នារកកន្លែងសុវត្ថិភាព។

ថ្មីនេះៗ កងទ័ពមីយ៉ាន់ម៉ាឈានដល់ការបាញ់កាំភ្លើងធំ ៦០មិល្លីម៉ែត្រ បណ្តាលឲ្យគ្រាប់ធ្លាក់ចូលដីថៃ ត្រូវខ្ទេចផ្ទះ៤ខ្នងនិងរថយន្តភីកអាប់មួយគ្រឿង ប៉ុន្តែគ្មាននរណាម្នាក់រងរបួសឡើយ។
មិនត្រឹមប៉ុណ្ណឹង ទាហានមីយ៉ាន់ម៉ានិងក្រុមឧទ្ទាម ក៏បាញ់តដៃគ្នាយ៉ាងស្វិតស្វាញនៅក្បែរព្រំដែនថៃ ធ្វើឲ្យគ្រាប់កាំភ្លើងបាញ់ធ្លាយចូលដល់ស្រុក Mae Sot ប៉ះត្រូវសាលារៀន Ban Mae Kon Kaen បង្ខំឲ្យមានការជម្លៀសសិស្សយ៉ាងប្រញាប់ផងដែរ។

យ៉ាងណា ថៃបានត្រឹមបាញ់ផ្សែងឡើងលើដើម្បីគំរាមប៉ុណ្ណោះ ហើយចាត់វិធានការការពារនិងប្រុងជើងការខ្ពស់ ប៉ុន្តែមកដល់ថ្ងៃអាទិត្យ កងកម្លាំង Rajamanu សហការជាមួយ Naresuan បានរៀបចំបញ្ជូនសព្វាវុធនិងគ្រឿងបរិក្ខាយោធា ទៅព្រំដែនព្រមទាំងបង្កើនការល្បាតទាំងថ្ងៃយប់។
មិនត្រឹមប៉ុណ្ណឹង ថៃក៏បញ្ជូនកម្លាំងបន្ថែមទៅព្រំដែន ហើយដាក់ពង្រាយទ័ពតាមកន្លែងឈរជើងសំខាន់ៗ ដើម្បីត្រៀមប្រយុទ្ធក្នុងករណីស្ថានការណ៍វិវឌ្ឍដល់កម្រិតធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


