កីឡា
Vinicius ទារតម្លើងប្រាក់ឈ្នួលឱ្យស្មើ Ronaldo កាលនៅ Real Madrid ទើបព្រមបន្តកុងត្រាថ្មី
កីឡាករ Vinicius Jr. ប្រាប់ទៅប្រធានក្លិប Real Madrid លោក Florentino Perez អំពីចេតនារបស់ខ្លួន មិនចង់បន្តកិច្ចសន្យាថ្មីជាមួយក្លិបឡើយ ប្រសិនបើទំនាក់ទំនងរបស់គេជាមួយលោក Xabi Alonso នៅតែបន្តតានតឹងបែបនេះ ប៉ុន្តែកីឡាករក៏បានដាក់លក្ខខណ្ឌពីការចង់បានប្រាក់ឈ្នួលខ្ពស់បំផុតប្រហាក់ប្រហែល Cristiano Ronaldo កាលនៅទឹកដី Santiago Bernabeu ទើបព្រមបន្តកិច្ចសន្យាថ្មី។

ដើមហេតុនៃភាពតានតឹង ដែលនាំឱ្យទំនាក់ទំនងលោក Alonso មានភាពរកាំរកូសជាមួយ Vinicius ដោយសារអំឡុងការប្រកួតពាន Club World Cup គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ រូបនេះដាក់ឱ្យ Vinicius អង្គុយនៅកៅអីបម្រុង។ បន្ទាប់មកទៀតនៅក្នុងជំនួបទល់ Barcelona លោក Alonso បានផ្លាស់ប្តូរ Vinicius ចេញ ទាំងរូបគេនៅមានឆន្ទៈចង់លេង ហើយក៏បានធ្វើឱ្យកីឡាករវ័យ ២៥ ឆ្នាំខឹងសម្បារយ៉ាងខ្លាំង។

ដោយសារតែបញ្ហាទាំងនេះ បានធ្វើឱ្យ Vinicius មិនចង់បន្តកិច្ចសន្យាថ្មីជាមួយ Real Madrid ឡើយ ស្របពេលកិច្ចសន្យាចាស់របស់គេនៅសល់ដល់ខែ មិថុនា ឆ្នាំ ២០២៧។ Real Madrid កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីបញ្ចុះបញ្ចូលឱ្យ Vinicius បន្តកិច្ចសន្យាថ្មីបន្តទៀត។ ក្លិបបានបញ្ចុះបញ្ចូលរូបគេ ដោយតម្លើងប្រាក់ឈ្នួលឱ្យពីចំនួនបច្ចុប្បន្ន ២០.៧ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ទៅ ២៣.០៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ទោះបីជាយ៉ាងណា Vinicius jr. មិនបានយល់ព្រមឡើយ ដោយរូបគេទាមទារចង់បានប្រាក់ឈ្នួលខ្ពស់បំផុតប្រហាក់ប្រហែលវីរបុរស Ronaldo អំឡុងពេលលេងនៅទឹកដី អេស្ប៉ាញ ចំនួន ៣៤.៥៧ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នោះទើបកីឡាករយល់ព្រមបន្តកិច្ចសន្យាថ្មី៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ The Athletic
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


