កីឡា
លោក ហង់ជួន ណារ៉ុន ថា បើថៃធ្វើឲ្យមានបញ្ហាដល់អត្តពលិកកម្ពុជា ថៃជាអ្នកអាម៉ាស់
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល់ជាមួយប្រតិភូ និងអត្តពលិកកម្ពុជា នៅវិមានសន្តិភាព មុនពេលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។

នៅចំពោះមុខប្រតិភូ និងអត្តពលិក លោក ហង់ជួន ណារ៉ុន បានលើកឡើងពីគោលជំហរដែលកម្ពុជាសម្រេចចិត្តក្នុងការបញ្ជូនទៅចូលរួមនេះ ស្របពេលប្រទេសទាំងពីរកំពុងមានវិបត្តិព្រំដែនជាមួយគ្នាមិនទាន់ធូរស្បើយ។
លោកបានលើកឡើងថា ៖«ចង់ជំរាបជូនថា ក្រសួងបានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ យើងបានថ្លឹងថ្លែង យើងដឹងហើយ នៅពេលមានបញ្ហាព្រំដែនលើកនេះ មិនមែនមានតែសង្គ្រាមចុងអាវុធនោះទេ ប៉ុន្តែមានទាំងសង្គ្រាមនៅលើបណ្តាញសង្គមថែមទៀត ដូច្នេះធ្វើឲ្យសាធារណមតិខឹងគ្នា ស្អប់គ្នា ទាំងថៃ ទាំងយើង។ យើងយល់ពាក់ព័ន្ធនឹងបញ្ហានេះ ហើយយើងក៏បានថ្លឹងថ្លែង»។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ៖«ក្នុងករណី យើងមិនបញ្ជូនទៅ គឺមានន័យថា យើងធ្វើពហិការ ប៉ុន្តែមិនមែនពហិការតែចំពោះថៃនោះទេគឺ យើងពហិការចំពោះអាស៊ានទាំងមូល ពីព្រោះកីឡាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡាអាស៊ានដែលមានក្រុមប្រឹក្សាកីឡាអាស៊ានជាអ្នកត្រួតពិនិត្យ អីចឹងវាប៉ះពាល់ដល់កិត្តិយសកម្ពុជា។ អ៉ីចឹងបើ យើងអត់ទៅចូលរួមគឺ ប៉ះពាល់ធ្ងន់ ដោយសារគេថា យើងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអាស៊ាន ដូច្នេះមិនមែនតែរឿងជាមួយម្ចាស់ផ្ទះទេ។ បើយើងមិនចូលរួម គេនឹងវ៉ៃយើងថា បំបាក់មុខអាស៊ាន ហើយអាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ីដែលបានដុតដៃជើងដើម្បីស្វែងរកសន្តិភាពសម្រាប់កម្ពុជា និង ថៃ។ ប្រសិនបើថ្នាក់ដឹកនាំម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិកមិនបានចូលរួមជ្រោមជ្រែងទេ សង្គ្រាមអាចនឹងអូសបន្លាយច្រើនថ្ងៃទៀត»។
«ផ្ទុយទៅវិញ យើងយល់ឃើញថា ម្ចាស់ផ្ទះថៃមានកាតព្វកិច្ចថែរក្សា ការពារសុវត្ថិភាពរបស់ប្រតិភូកីឡាយើង។ ប្រសិនបើកីឡាករ កីឡាការិនីយើងមានបញ្ហា វានឹងធ្វើឲ្យបាក់មុខម្ចាស់ផ្ទះទៅវិញ។ ម្ចាស់ផ្ទះថៃនឹងបាក់មុខ ប្រសិនបើមានអ្វីប៉ះពាល់ដល់កីឡាករ កីឡាការិនីកម្ពុជា»។ លោក ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់។

សូមបញ្ជាក់ថា កម្ពុជាបានសម្រេចបញ្ជូនកីឡាចំនួន ២១ ប្រភេទដោយមាន គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចំនួន ៣៣២ នាក់។ កីឡាទាំង ២១ គឺកីឡា ទ្រីយ៉ាត្លុង អេឡិចត្រូនិក ជិះសេះ គុនដាវ យូដូ ការ៉ាតេ ជឺជីតស៊ូ បញ្ចស៊ីឡាត់ ប៉េតង់ សីដក់ បាល់ទាត់ បាល់ទះ តេក្វាន់ដូ-WT ចំបាប់ បាល់ទាត់លើតុ កាយសម្ព័ន្ធ វូស៊ូ ឃីកបុកស៊ីង និងកីឡាម៉ូតូទឹក៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


