ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ភ្នំពេញ​ក្រោ​ន ចុះកិច្ចសន្យា​ជាមួយ​កីឡាករ​ខ្មែរ​-​កម្ពុជា​ក្រោម មកពី​ក្លិប​គីរីវង់​សុខ​សែន​ជ័យ

មុន​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) រដូវ​កាល​ឆ្នាំ​២០១៩ មកដល់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​ប្រកាស​ពី​ការ​បន្ថែម​សមាជិក​ម្នាក់ទៀត​ដែលមាន​កំណើត​នៅ​កម្ពុជា​ក្រោម និង​ធ្លាប់​មាន​បទពិសោធន៍​លេង​នៅ​លី​គ​កំពូល​វៀតណាម​ថែមទៀត​ផង បន្ទាប់ពី​រូបគេ​បានបង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់​ក្នុងអំឡុងពេល​រួមរស់​ជាមួយ​ក្លិប​គិរីវង់​សុខ​សែន​ជ័យ នាពេល​កន្លងទៅ​។

​យោងតាម​ការបញ្ជាក់រ​បស់​ក្លិប​ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ​ថា ​កីឡាករ​រូប​នេះ​មាន​ឈ្មោះថា រៀម ស៊ឹង លេង​នៅ​តំបន់​ការពារ មាន​វ័យ ២៦​ឆ្នាំ​រូប​។ រូបគេ​មានកំណើត​នៅ​ខេត្ត​ទឹកខ្មៅ (Cà Mau) ដែនដី​កម្ពុជា​ក្រោម​ដោយមាន​កម្ពស់ ១.៨៤​ម៉ែត្រ ព្រមទាំង​ធ្លាប់មាន​ប្រវត្តិ​លេង​នៅ​កម្រិត​យុវជន​ជាមួយ​ក្លិប Ca Mau FC មុននឹង​ចូល​លេង​ជា​កីឡាករ​អាជីព​ជាមួយ​ក្រុម Vinh Long FC ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤ រួច​វិល​ត្រលប់មក​ក្រុម Ca Mau FC វិញ​នា​ឆ្នាំ​២០១៥​។ ចាប់ពី​ឆ្នាំ​២០១៥-២០១៦ ជា​គ្រា​ដែល​ក្លិប​គីរីវង់​សុខ​សែន​ជ័យ លេង​ក្នុង​លី​គ​កំពូល​កម្ពុជា រូបគេ​បានមក​ប្រកប​អាជីព​នៅ​កម្ពុជា​ផងដែរ​។

ក្រោយពេល​គីរីវង់​សុខ​សែន​ជ័យ ធ្លាក់​ចេញពី​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៦ ដដែល​នោះ​រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម Dong Thap FC នៅ​ប្រទេស​វៀតណាម វិញ​ម្តង ហើយ​បាន​បន្ត​លេង​ជាមួយ​ក្រុម Hai Phong FC ដែលជា​សមាជិក​លី​គ​កំពូល​វៀតណាម​នៅ​ឆ្នាំ​២០១៧ ក្រោយមក​ប្តូរ​ទៅ​ក្លឹប Ho Chi Minh City FC វិញ​កាលពី​ឆ្នាំ​២០១៨ កន្លងមក មុន​មក​កម្ពុជា វិញ​នៅ​ឆ្នាំ​២០១៩ នេះ​។

នេះ​ជាការ​បន្ថែម​សមាជិក​ថ្មី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ដើម្បី​ពង្រឹង​បច្ចេកទេស​ក្រុម​មុន​រដូវ​កាល​ឆ្នាំ​២០១៩​មកដល់ ខណៈ​កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លង​ទៅ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥ ក្នុងចំណោម​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោល​គឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន​ទា​ត់​បញ្ចូល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤​ទល់​៣ ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង​២​ជើង​៤​ទល់​៤៕