ព័ត៍មានទាន់​ហេតុការណ៏
Search

លោក អូស្មាន ហាស្សាន់ ជូន​ដំណើរ​ជន​ជាតិ​ម៉ាឡេស៊ី ៤៧​នាក់​ចេញដំណើរ​ត្រឡប់​ទៅ ប្រទេស​វិញ

​សៀមរាប ៖ លោក ឧកញ៉ា អូស្មាន ហា ស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រតិកម្ម​ពិសេស ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ចែង និង​ជូន​ដំណើរ​ជនជាតិ ម៉ាឡេស៊ី​ទាំង​៤៧​នាក់ នៅ​អាកាស​យានដ្ឋាន​អន្តរា​ជាតិ​ក្រុង​សៀមរាប បន្ទាប់ពី​ត្រូវ​បាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ​។

​ដោយសារតែ​ក្នុងចំណោម​នេះ មាន​៣​នាក់​រស់នៅ​រដ្ឋ​Selangor និង​ម្នា​ក់នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ទើប​ពួកគាត់​ទាំង​៤ ត្រូវបាន​ចាត់ចែង​ឲ្យ​ចេញ​ដំណើរ​ដោយឡែក​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​តាមរយៈ​យន្តហោះ Air Asia ជើងហោះហើរ លេខ AK 543 នៅ វេលា​ម៉ោង ៨និង៣៥​នាទី ព្រឹក​។

​ចំណែក​ការចេញដំណើរ​ជើង​បន្ទាប់ គឺ​មាន​ចំនួន ៤៣​នាក់​ដែល​មកពី រដ្ឋ​Sarawak ៤០​នាក់ និង Sabah ៣​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ចាត់ចែង​យន្តហោះ​ឯកជន​របស់​ក្រុមហ៊ុន JC International Airlines ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង Kuching រដ្ឋ Sarawak នៅវេលា ម៉ោង​១០​ព្រឹក ថ្ងៃទី​១៧ កុម្ភៈ ដដែល​។

លោក​អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ថា អ្នក​ទាំង​៤៧​នាក់ ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី សុទ្ធតែ​ចាញ់បោក ជនជាតិ​ចិន​ថា មក​ធ្វើការ​នៅ ប្រទេស​កម្ពុជា បាន​ប្រាក់ខែ​១៥០០ ទៅ ១៧០០ ដុល្លារ តែ​តាមពិត ពួកគេ​បាន​ជាប់​នៅផ្ទះ​២ កន្លែង​នៅ​ខេត្ដ​បន្ទាយមានជ័យ ធ្វើការ​ចាប់​ជំរឹត តាម​ប្រព​ន្ធ័ អ៊ីន​ឌើ​ណែ​ត ក្រោយពី​ដឹង​ពី​សមត្ថកិច្ច ក៏បាន​ចាប់ ជន​ទាំ​៤៧​នាក់​ ដាក់​ពន្ធនាគារ ខេត្ដ​បន្ទាយមានជ័យ។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ មានជ័យ លោក​ឧ​ត្ត​ម​អគ្គានុរក្ស​២ លោក​អ៊ុង ស៊ី​ផាន កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​លិខិត​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី​ទាំង ៤៧​នាក់ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ដោះលែង លេខ ១២ ដល​/​ឆ ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ប្រព្រឹត្ត​នៅ​ចន្លោះ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ក្រុង ខេត្តបន្ទាយមានជ័យ ជាប់ចោទ​ពី​បទ​ឆបោក បើក​កន្លែង​ល្បែងស៊ីសង ការ​កាន់កាប់​ល្បែងស៊ីសង​និង​ចាត់ចែង​ល្បែងស៊ីសង គិត​ពី​ថ្ងៃ​ចាប់ ១១ ខែធ្នូ ២០១៨ ឬ​ឃុំខ្លួន ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ បច្ចុប្បន្ន​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​៕