ព័ត៍មានទាន់​ហេតុការណ៏
Search

ពិគ្រោះ​ពិនិត្យ ព្យាបាល​ថែទាំ និង​វះកាត់​បេះដូង​កុមារ​ដោយ​ឥតគិតថ្លៃ​

ភ្នំពេញ ​៖ ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​កិត្តិយស​ជម្រាប​ជូន​អស់លោក​-​លោកស្រី​ជនរួមជាតិ​ឲ្យ​បាន​ជ្រាប​ថា ​តាំងពី​ឆ្នាំ ២០០០ មក មន្ទីរពេទ្យ​កាល់ម៉ែត​បាន​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ ដើម្បី​ពិនិត្យ​ព្យាបាល​ថែទាំ និង​វះកាត់​ជំងឺ​បេះដូង ជូន​កុមារ​ដោយ​ឥតគិតថ្លៃ​តាម​គម្រោង​ផែនការ​កំណត់​។

បច្ចុប្បន្ន​នេះ មន្ទីរពេទ្យ​កាល់ម៉ែត​ផ្ទាល់​បាន និង​កំពុង​បង្កើន​លទ្ធភាព​ជួយឧបត្ថម្ភ​ដល់​ការវះកាត់​ជំងឺ​បេះដូង ជូន​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ក្នុង​បច្ចេកទេស​កាន់តែ​ទំនើប ជាមួយ​បទពិសោធន៍​ជំនាញ​ខ្ពស់​។

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​អស់លោក​-​លោកស្រី ដែលមាន​កូនប្រុស​ស្រី មាន​បញ្ហា​ជំងឺ​បេះដូង មេត្តា​នាំ​កូន​មក​មន្ទីរពេទ្យ​កាល់ម៉ែត ផ្នែក​អគារ​បេះដូង​កុមារ​(​ផ្លូវ​លេខ ៨០ ជាប់​របង​ស្ថានទូត​បារាំង​) ដើម្បី​ទទួល​សេវា​ពិគ្រោះ​ពិនិត្យ ព្យាបាល​ថែទាំ និង​វះកាត់ បេះដូង​ដោយ​ឥតគិតថ្លៃ ក្នុង​ផែនការ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​២០១៩ ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន។ ​ព័ត៌មាន​បន្ថែម : ០២៣ ៩៩២ ៦៣៤ (​រៀងរាល់​ម៉ោង​ធ្វើការ​)៕