ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត ខ្ញុង ចេញមុខ​បញ្ជាក់​ការពិត​ ក្រោយពេល​ទម្លាយ​វីដេអូ​បក​អាក្រាត​រឿង​ប្តី​មាន​ស្រី

ភ្នំពេញ ​៖​ តារា​កំប្លែង​ស្រី​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ថ្មីៗ​នេះ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន​ ក្រោយ​ពេលដែល​តារា​ស្រី​រូបនេះ​ បាន​ទម្លាយ​នូវ​ឃ្លី​ប​វីដេអូ​និយាយ​បកអាក្រាត​លើ​ស្វាមី​គឺ​នាយ កៃ​ដរ ថា​លួចលាក់​មាន​ស្រី​និង​ថែមទាំង​ខ្ពើម​រអើម​ខ្លាំង​ពេល​ដឹងថា​ចិញ្ចឹម​ស្រី ​និង​ហៅ​ប្រពន្ធ​ពេញៗ​មាត់​ទៀតផង។

ដើម្បី​ជាការ​បញ្ជាក់​ការពិត​តារា​ស្រី​អ្នកនាង ខ្ញុង បាន​និយាយ​ឲ្យ​ដឹងថា​ ដោយសារតែ​វីដេអូ​នេះហើយ​បានធ្វើ​ឲ្យ​ស្វាមី​នាយ កៃ​ដរ ខឹង​ និង​​មិន​សប្បាយចិត្ត​រហូត​ចេញ​ពីផ្ទះ​ជិត​មួយ​សប្តាហ៍​មក​ហើយ។ ខ្ញុង បាន​បន្តថា ​ចំពោះ​ឃ្លឹប​វីដេអូ​ដែល​នាង​បាន​ទម្លាយ​មុននេះ​គឺជា​ការថត​សម្តែង​ក្នុង​សាច់រឿង​តែប៉ុណ្ណោះ​ដូច្នេះហើយ​សូម​បងប្អូន​កុំ​បន្ត​មានការ​ភាន់ច្រឡំ​ទៀត។

តារា​កំប្លែង​អ្នកនាង ខ្ញុង បាន​និយាយ​បន្តទៀតថា​ មិនបាច់​វីដេអូ​ទេ​ឡាយ​ហ្មង​ទៅ​។​ ជួយ​ស៊ែ​អូន​ផង​បងប្អូន​អោយ​ប្តី​អូន​បានឃើញ​។​ នាង​ថា​ដើមហេតុ​ដែល​នាំ​ឲ្យ​នាង កៃ​ដរ អន់ចិត្ត​ព្រោះតែ​ការ​បង្ហោះ​វីដេអូ​នៃ​សាច់រឿង​ពញ្ញាក់​អារម្មណ៍​រឿងរ៉ាវ​ដែល​ប្តី​លួចលាក់​មាន​ស្រី និង ផិតក្បត់​ទៅ​ចិញ្ចឹម​ស្រី​ផ្សេង។

តារា​ស្រី​អ្នកនាង ខ្ញុង បាន​បញ្ជាក់​ថា​ នេះ​ពុំមែន​ជា​រឿងរ៉ាវ​ពិត​របស់ខ្លួន​ទេ​ ពោលគឺ​ត្រឹមតែ​ជាការ​ថត​សម្តែង​សាច់រឿង​តែប៉ុណ្ណោះ​។​ ម្យ៉ាងទៀត​នាង​ក៏​សង្កេតឃើញ​ភ្លាមៗ​នោះ ​មាន​ទស្សនិកជន​ជាច្រើន​បានបង្ហាញ​ការ​យល់ច្រឡំ​រហូតដល់​ថ្នាក់​ផ្ញើ​សារ​ជេរប្រមាថ​ធ្ងន់ៗ​ដល់​នាយ កៃ​ដរ ដែលជា​ស្វាមី​របស់ខ្លួន​ទៀតផង​។​ ទង្វើ​​នេះ​នាង​ក៏​ប្រកាស​សូមទោស​ស្វាមី​ឲ្យ​វិល​ត្រឡប់មកផ្ទះ​វិញ​និង​ស្នើ​​ឲ្យ​មហាជន​បញ្ឈប់​ការ​យល់ច្រឡំ​លើ​នាយ កៃ​ដរ បន្តទៀត​ព្រោះ​វីដេអូ​នោះ​ពុំមែន​ជាការ​ពិត​នោះឡើយ។

សូម​រម្លឹកថា ​តារា​កំប្លែង​ស្រី​ស្ថិតក្នុង​ក្រុម​របស់​នាង​ពែ​កមី គឺ​អ្នកនាង សុ​កាន់​ដា ហៅ ខ្ញុង កាលពី​ថ្មីៗ​កន្លងមកនេះ ​បានធ្វើការ​បង្ហោះ​ឃ្លី​ប​វីដេអូ​ខ្លី​មួយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ការ​ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន​ ក្រោយ​ពេលដែល​តារា​ស្រី​រូបនេះ​បាន​និយាយ​រៀបរាប់​ហែកហួរ​រឿង​ប្តី​លួច​ចិញ្ចឹម​ស្រី​និង​ថែមទាំង​ហៅថា​ប្រពន្ធ​ពេញៗ​មាត់។

បើ​ផ្អែក​តាមរយៈ​វីដេអូ​ជាង​១​នាទី​ដែល​ត្រូវបាន​តារា​កំប្លែង​អ្នកនាង ខ្ញុង ​​បង្ហោះ​រៀបរាប់​ភ្ជាប់​ជាមួយ​សារ​ខ្លី​បែបនេះ​ថា ​ឆ្អែត​ពេក​ទើប​ដាច់ចិត្ត​និយាយ សូមទោស​បើ​ប៉ះពាល់​អារម្មណ៍​បងប្អូន​..​។​នាង​បន្តថា​ និយាយ​តាម​ត្រង់​ទៅ​រាល់ថ្ងៃនេះ​ខ្ញុំ​ខ្ពើមរអើម​ប្តី​ខ្ញុំ​ខ្លាំង​ណាស់ ….​គឺ​ខ្ពើម​រហូតដល់​ថ្នាក់​មិន​ចូល​គេង​ជាមួយគ្នា​ឡើយ​ព្រោះ​ខ្ញុំ​ដឹងថា​គាត់​មាន​ស្រី​នៅ​ខាងក្រៅ​ទៅ​ប្រឡាក់​ប្រឡូក ជាមួយ​ស្រី​ញី​នៅ​ខាងក្រៅ ខ្ញុំ​ខ្ពើម​ហ្មង​…​។​ ប៉ុន្តែ​ពេលនេះ​ត្រូវបាន​តារា​ស្រី​អ្នកនាង ខ្ញុង បាន​ចេញមុខ​បញ្ជាក់​ហើយ​ថា​ពុំមែន​ជាការ​ពិត​នោះឡើយ៕