ព័ត៍មានទាន់​ហេតុការណ៏
Search

តើ​ការ​បែក​ធ្លាយ​ដោះលែង​រថយន្ត​ដឹក​ឈើ​ប្រណិត​​៣​គ្រឿង និង​មនុស្ស​២​នាក់ ដែល​អាវុធហត្ថ​ស្នាក់​ការ​៥០០ ចាប់​បាន​ ហើយ​មិន​ព្រម​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ពិត​ដែរ​ ឬ​ទេ​?

កំពង់ឆ្នាំង ​៖ ព័ត៌មាន​មិនមែនជា​ភស្តុតាង​ទេ តែ​ជា​តម្រុយ​សម្រាប់​ស្វែងរក​ភស្តុតាង​ ដើម្បី​បំបែក​នូវ​អំពើពុករលួយ និង​ការដែល​មិន​គោរព​ច្បាប់ របស់​មន្ត្រី​ថ្នាក់ក្រោម ធ្វើឲ្យ​រាស្ត្រ​អស់​ជំនឿ ធ្វើឲ្យ​រាស្ត្រ​មើល​ស្រាល​ថ្នាក់ដឹកនាំ​នៅក្នុង​ចិត្ត តែ​រាស្ត្រ​មិន​ហ៊ាន​និយាយ​ចេញ។

ករណី​ខាងក្រោម​នេះ នាយ​ឧត្ដមសេនីយ៍ សៅ សុខា គួរ​ធ្វើ​អធិការកិច្ច លើ​ការ​បែក​ធ្លាយ ដោះលែង​រថយន្ត​ដឹកឈើ​ប្រណិត​ចំនួន​៣​គ្រឿង​(​ឈើ​ធ្នង់​) និង​មនុស្ស​២​នាក់ ដែល​អាវុធហត្ថ​ស្នាក់ការ ៥០០ ចាប់​បាន ​ខណៈ​មិន​ព្រម​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ!​ តើ​ការ​បែកធ្លាយ​នេះ​ជាការ​ពិត​ដែរ​ឬ​ទេ​? បើ​មិន​ដោះលែង​ ហេតុអ្វី​បានជា​មិន​ប្រគល់​ឲ្យ​ជំនាញ​ព្រៃឈើ ហើយ​ថែមទាំង​មិន​បានឲ្យ​រាយ​ការណ៍ ទៅ​ព្រះរាជអាជ្ញា​ខេត្ត​ដឹង​ថែម​ទៀត​ផង ស្រាប់តែ​មក​បែក​ធ្លាយ​ថា​ដោះលែង​បាត់ ទំនង​ជា​ថ្នូរ​នឹង​ដុល្លារ​ច្រើន​។​

នៅ​ល្ងាច​ថ្ងៃ​ទី​២០​កុម្ភៈ ប្រភព​ច្បាស់ការណ៍​បាន​ទម្លាយ​ឲ្យ​ដឹងថា រថយន្ត​បា​ឡែ​ន​ដឹក​ឈើ​ប្រណិត ប្រភេទ​ធ្នង់ ចំនួន​៣​គ្រឿង ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​៥០០ មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ធ្វើការ​ចាប់​ស្ទាក់​ចាប់បាន នៅ​វេលា​ម៉ោង​៣​ទៀបភ្លឺ កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នោះ ត្រូវ​បាន​ប្រភព​បង្ហើប​ថា បាន​ដោះលែង​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៩​កុម្ភៈ​ ពេល​ចាប់បាន កងរាជអាវុធហត្ថ​ស្នាក់ការ ៥០០ មិន​ព្រម​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ព្រៃឈើ ​ឬ​ស្ថាប័ន​តុលាការ​នៅឡើយ​។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា រថយន្ត​ទាំង​៣​គ្រឿង ​ជា​ប្រភេទ​រថយន្ត​បា​ឡែ​ន​មួយគ្រឿង មាន​ពណ៌​កាប់​ស្តាំ​ង និង​២ គ្រឿង​ទៀត មាន​ពណ៌​ខ្មៅ។ ជា​ប្រភេទ​យន្ត​អត់​ពន្ធ ដែល​មាន ម្ចាស់​ឈើ​ឈ្មោះ​”​ឌឿ​ម​” និង​ជា​អ្នក​រត់​ការ​ឈើ​ផង ជួញ​ឈើ​ផង រស់នៅ​ខេត្ត​ពោធិ៍សាត់​។​ ដឹក​ឈើ​ពី​ខេត្ត​ពោធិ៍សាត់​ ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង។​

លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា រហូត​មកដល់​ម៉ោងជាង​៨​យប់ ​ថ្ងៃទី​២០កុម្ភៈ​​ មកដល់ពេលនេះ មិនទាន់​ឃើញ​សមត្ថកិច្ច​ប្រគល់​រថយន្ត​បទល្មើស​ដឹកឈើ​ប្រណីត​ទាំង​៣​រថយន្ត អ្នកបើកបរ​២​នាក់មក​ស្នាក់ការ​ផ្នែក​នៅឡើយ​នោះ​ទេ លោក​ថា បានត្រឹមតែ​ដឹង​។​

លោក​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ឆ្នាំង​ នៅវេលា​ម៉ោងជាង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ លោក​ថា មកទល់ពេលនេះ​មិនទាន់​បានទទួល​សំណុំរឿង អាវុធហត្ថ​ចាប់​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ទាំង​៣​គ្រឿង​នោះ​នៅឡើយ​ទេ​៕​