ព័ត៍មានទាន់​ហេតុការណ៏
Search

ចេញពី​ខេត្ត​ត្បូងឃ្មុំ មក​ម៉ៅ​ស្វាយចន្ទី​នៅ​ខេត្ត​រតនគិរី ខ្យល់គរ​ស្លាប់​ក្នុង​ចម្ការ នៅ​ស្រុក​វើ​ន​សៃ​

រតនគិរី ៖ បុរស​ម្នាក់ បាន​ខ្យល់គរ​ស្លាប់ ក្នុង​ចម្ការ​ស្វាយចន្ទី ស្ថិតក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក់ ស្រុក​វើ​ន​សៃ ខេត្ត​រតនគិរី កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ថ្ងៃ​ពុធ ១​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ​។​

​មន្ត្រីនគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹង​ថា សព​ជនរងគ្រោះ​ ឈ្មោះ លែ​ម ពឺ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ​ច្រាប ឃុំ​វាល​ម្ឆូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទីលំនៅ​បច្ចុប្បន្ន​មក​ម៉ៅ​ស្វាយចន្ទី នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​កោះ​ពាក់ ចុះទៅ​ត្រួតពិនិត្យ​សាកសព​នៅ​ទីកន្លែង​កើតហេតុ រួច​ប្រគល់ជូន​បងប្អូន​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​៕