ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​សាខា​កាំកុងត្រូល រក​ឃើញ​បង្គា​​​ដាក់​សារជាតិ​ស្រដៀង​ចាហួយ​ជិត​៣០​គីឡូក្រាម នៅ​ផ្សារ​ពាណិជ្ជកម្ម​កណ្ដាល​ក្រុងព្រះសីហនុ

ព្រះសីហនុ​ ៖​ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ​និង​អាជ្ញាធរ​ដែនដី​ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ បាន​ត្រួតពិនិត្យ​ គុណភាព​សុវត្ថិភាព​ម្ហូបអាហារ វេច​ខ្ចប់​ស្រាប់ និង​ធ្វើតេស្ត​បឋម​លើ​គ្រឿង​សមុទ្រ​ស្រស់​(​បង្គា មឹក​) លត​ខៀវ .​ប្រហុក ត្រីងៀត​. នៅ​ផ្សារ​ពាណិជ្ជកម្ម​ និង​ផ្សារ​ម្តុំ​ឧតុនិយម ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

ជា​លទ្ធផល​: នៅ ផ្សារ​ពាណិជ្ជកម្ម ស្ថិតក្នុង សង្កាត់​លេខ ០២ មន្ត្រី​សាខា​កាំកុងត្រូល បាន​រកឃើញ -​បង្គា​​មាន​លាយ សារធាតុ​ស្រដៀង​ចាហួយ ដែល​អាជីវករ ដាក់លក់ ចំនួន​២​កន្លែង ទី​.០១ អាជីវ​ករ ឈ្មោះ ម៉ែ ណាក់ រកឃើញ បង្គា​​ដាក់​សារ​ជាតិ​ដូច​ចាហួយ បាន​ចំនួន​១៤​គីឡូក្រាម។ ទី ០២ អាជីវករ ឈ្មោះ នូ ណន់ បាន​ចំនួន​១៥​គីឡូក្រាម សរុប ចំនួន​២៩​គីឡូក្រាម រួម​នឹង​-​បង្អែម បលត​ខៀវ​មាន សារធាតុ​បូរ៉ា​ក់ ចំនួន​០៣ គីឡូក្រាម .​និង​រក ឃើញ​ការ​ដាក់​តាំង​លក់​ផលិតផល ម្ហូបអាហារ វេច​ខ្ចប់​ស្រាប់​ដែល​ហួស​កាលបរិច្ឆេទ មួយ​ចំនួន​ក្នុង​ផ្សារ​ម៉ា​ត តំបន់​ជិត ឧតុនិយម ស្ថិត​ក្នុង សង្កាត់​លេខ មាន​ដូច​ខាងក្រោម​:
២. ផ្សារ​ទំនើប​លឹ​កូវ​- មី​កញ្ចប់​ចិន​៥៤​កញ្ចប់​= ០៥,៩៥ គីឡូក្រាម​៣. ផ្សារ​ទំនើប​អន្តរជាតិ​ទី​១
– សាច់ក្រក​Hot Dog ១០ គីឡូក្រាម​សរុប​ទំនិញ​ដែល​បាន​ដកហូត​ចំនួន ៤៧,៩៥ គីឡូក្រាម។

ជាមួយ​គ្នា​នេះ ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ក៏​បាន​ធ្វើ​ការ​អំពាវនាវ ក៏​ដូចជា ណែនាំ​ផង​ដែរ​ទៅដល់​បងប្អូន​ជា​អាជីវករ​លក់ដូរ​ទាំង​អស់​នៅ​ទីផ្សារ​ក្នុង​ក្រុងព្រះសីហនុ​ ក៏​ដូចជា​ផ្សារ​នានា​ទូទៅ​នៅ​ខេត្ត​ព្រះសីហនុ​ថា ​ដើម្បី​ធានា​ឲ្យ​បាន​ និង​ថែរក្សា​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ ​បងប្អូន​ត្រូវតែ​មាន​ការ​យល់ដឹង​ និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី ការ​គ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ​ និង​សេវា​ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់ ថែម ទៀត។ ដូចនេះ គ្រប់​អាជីវករ ទាំង​អស់​ត្រូវតែ​នាំ​យក​តែ​ទំនិញ​ណា​ដែល​មាន​គុណភាព​និង​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ មក ធ្វើការ លក់ដូរ ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកទិញ​យក​ទៅ​បរិភោគ ក៏​គួរ​ធ្វើការ ពិនិត្យ​ឲ្យ បាន ច្បាស់លាស់ ផង​ដែរ​មុន​ទិញ​ទំនិញ​អ្វីមួយ​ទៅ​ប្រើប្រាស់​ឬ​បរិភោគ ហើយ​មិនត្រូវ​ទិញ​ទំនិញ ណា ដែល​មិនមាន ស្លាក សញ្ញា សម្គាល់​ច្បាស់លាស់​នោះទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទំនិញ​ខូចគុណភាព រួម​នឹង​បង្គា​ ដែលមាន​ដាក់​លាយ​សារ​ជាតិ ស្រដៀង ចាហួយ ដែល​បាន​ដកហូត ពី​អាជីវករ លក់ដូរ ក្នុង ផ្សារ ពាណិជ្ជកម្ម និង តំបន់ ឧតុនិយម ត្រូវបាន មន្ត្រី​សាខា​កាំកុងត្រូល នាំយកទៅ​ដុត​កម្ទេច ចោល អស់ហើយ ក្នុង​ថ្ងៃ ដដែល​តែម្តង៕