ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​ខេត្ត​ប៉ៃលិន បើក​ផ្តល់​ប្រាក់​របប​គោលនយោបាយ​ជូន​ជន​ពិការ​ក្រីក្រ​ចំនួន​២២៤​នាក់ នៅ​តាម​សហគមន៍ ក្នុង​សង្កាត់​ប៉ៃលិន​

​ប៉ៃលិន​ ៖ មានប្រសាសន៍​ក្នុង​ពិធី​បើក​ផ្តល់​ប្រាក់​របប​គោលនយោបាយ ជូន​ជន​ពិការ​ក្រីក្រ ចំនួន​២២៤​នាក់ នៅតាម​សហគមន៍ ក្នុង​សង្កាត់​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្ដម ផាន់ ចាន់​ធុល អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើងថា​ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដាក់ចេញ នូវ​គោលនយោបាយ បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​ពីរដង​ក្នុង​មួយខែ ដើម្បី​ជួយ​សម្រួល ដល់​ជីវភាព និង​លើក​កម្ពស់​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា​សាធារណៈ , ការ​វិនិយោគ​លើ​ធនធានមនុស្ស និង​ការជំរុញ​អនុវត្ត នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០១៧-២០២៥ ការផ្តល់​អាទិភាព​ទៅលើ​ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​, ការកែទម្រង់​សំដៅ​លើក​កម្ពស់ និង​កែលំអ​ប្រសិទ្ធភាព និង​គុណភាព​សេវា​សាធារណៈ​លើ​គ្រប់​វិស័យ ដើម្បី​ឆ្លើយតប ទៅ​នឹង​សំណូមពរ ក៏​ដូចជា​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។

ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា​ ការអនុវត្ត​របប​គោលនយោបាយ ចំពោះ​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍​នេះ ពិតជា​មាន សារសំខាន់​បំផុត ក្នុងការ​លើកកម្ពស់​ជីវភាព​រស់នៅ ការកាត់បន្ថយ និង​ទប់ស្កាត់​ភាពក្រីក្រ ភាព​ងាយ​រងគ្រោះ របស់​ជនពិការ វិសមភាព និង​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​ជំនួយ​សង្គម ដូចជា​ការព្យាបាល​ដោយ​ឥតគិតថ្លៃ ការអប់រំ​ពិសេស និង​ការអប់រំ បញ្ចូល​គ្នា សម្រាប់​ជនពិការ បង្កើន​មុខរបរ និង​ការងារ​ធ្វើ ការស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា និង​សេវា​សាធារណៈ ជាច្រើន​ទៀត ជូន​បងប្អូន​ជនពិការ​គ្រប់​ប្រភេទ និង​គ្រប់​កម្រិត​របស់​យើង​។​

ក្នុងឱកាស​នោះ ឯកឧត្ដម ផាន់ ចាន់​ធុល អភិបាលខេត្ត ក៏បាន​ណែនាំ ដល់​អង្គពិធី​ទាំងអស់ ត្រូវ​យក​ចិត្តទុកដាក់​ខ្ពស់ ដើម្បី​ស្វែង​យ​លើ​ឲ្យ​បាន​កាន់តែច្បាស់ នូវ​វិធាន​នីតិវិធី និង​បច្ចេកទេស​នានា ក្នុង​ការ​រៀបចំ​អនុវត្ត​ថវិកា​កម្មវិធី​របស់​គ្រប់​អង្គភាព​ថវិកា នៃ​មន្ទីរជំនាញ នៅ​មូលដ្ឋាន ដោយ​ខិតខំ​គោរព ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ក្របខ័ណ្ឌ និង​បណ្តា​វិធានការ ព្រមទាំង​គោលការណ៍ និង​បច្ចេកទេស​ទាំង​ឡាយ ទាំង​ផ្នែក​ចំណូល និង​ផ្នែក​ចំណាយ​ដែល​កំណត់ដោយ​សារាចរ​នេះ ឲ្យ​កាន់​តែមាន​ភាព​សុក្រឹត និង​គុណ​ភាពល្អ ផង ដែរ ។​

សូមបញ្ជាក់ថា​ បើតាម ​លោក អ៊ិត ពេន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ ពិធី​ផ្តល់​ប័ណ្ណ​សង្គមកិច្ច និង​បើកប្រាក់​ឧបត្ថម្ភ​របប​នយោបាយ ចំពោះ​ជន ពិការ ក្រីក្រ សម្រាប់​ខេត្ត​ប៉ៃលិន នេះ​រៀបចំឡើង ដោយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា សហការ​ជាមួយ​រដ្ឋបាលខេត្ត​ប៉ៃលិន ហើយ​ពិធី​នេះ រៀបចំឡើង ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​បងប្អូន​ជនពិការ សរុប​ប្រមាណ​ជាង​២០០​នាក់​។​

លោក​បញ្ជាក់ថា​ ជនពិការ​ក្រីក្រ ក្នុង​ខេត្ត​ប៉ៃលិន ដែល​ទទួល​របប​គោលិន ចំនួន​៦០៣​នាក់ និង​ស្រុក​សាលា​ក្រៅ​ចំនួន​៧០៩​នាក់ ហើយ​របប​គោលនយោបាយ នេះ​គោលនយោបាយ របស់​រាជ​រដ្ឋាភិបាល ទូទាំង​ខេត្ត មាន​ចំនួន​១៣១២​នាក់ ដែល​មកពី​ក្រុងប៉ៃជាការ​ចូលរួមចំណែក​លើ​ក​កម្ពស់ ជីវភាព​រស់នៅ កាត់បន្ថយ និង ទប់ ស្កាត់​ភាព​ក្រីក្រ ភាព​ងាយ​រងគ្រោះ របស់​ជន​ពិការ ព្រមទាំង​ជា​ផ្នែក​មួយ នៃ​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៧-២០២៥​ផង​ដែរ៕