ព័ត៍មានទាន់​ហេតុការណ៏
Search

តោះ​ទៅ​មើល​កម្មវិធី​តាំង​បង្ហាញ​ទូរស័ព្ទ R17 Pro ទាំងអស់គ្នា !

​ភ្នំពេញ​ ៖ អ្នកជំនាញ​ថតរូប​ពេលយប់ គឺជា​ចំណងជើង​មួយ​ដែល​ធ្លាប់​ទទួល​បាន​ការ​ងឿងឆ្ងល់ និង ការ​បង្ហាញ​មុខជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​នាពេល​ថ្មីៗ​នេះ តាមរយៈ​ការ Post និង ការ Share របស់​ក្រុម​តារា​សម្ដែង​ល្បីៗ​ នៅក្នុង​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ ក៏មាន​អ្នក​ចង់ដឹង និង ចាប់​អារម្មណ៍​អំពី​សមត្ថភាព​ នៃ​ការថតរូប​ពេលយប់​ដ៏​ជំនាញ​ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​លើកឡើង​នោះ​។​

ទូរស័ព្ទ R17 Pro គឺជា​ប្រភេទ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ថ្មី​ដែល​ក្រុមហ៊ុន OPPO បាន​ផលិត ដើម្បី​ជា​តម្រូវការ​របស់​មនុស្ស​ទាន់សម័យ និង សម្រាប់​អ្នក​ដែល​ស្រលាញ់​ការថតរូប​ពេលយប់​។ យោងតាម​ការ Post របស់​ក្រុម​អ្នក​តារា​សម្តែង និង ពិធីករ ពិធី​ការិនី​ល្បីៗ ទៅលើ​រូបថត​មួយ​សន្លឹក​ដោយមាន​បុរស​ម្នាក់​កាន់​កាមេរ៉ា​ថតរូប ទន្ទឹមគ្នា​ជាមួយនឹង​ទូរស័ព្ទ R17 Pro បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ ទី​២២-២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នឹងមាន​កម្មវិធី​ការតាំង​បង្ហាញ​ម៉ូ​ឌែ​ល​ទូរស័ព្ទ R17 Pro នៅ​ផ្សារ​ទំនើប AEON 1, LIVELY PLAZA (​ជាន់​ផ្ទាល់​ដី​) ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ពិត នៃ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​នេះ។​

បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា កម្មវិធី​តាំង​បង្ហាញ​ទូរស័ព្ទ R17 Pro នេះ​ នឹង​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នកចូលរួម​ទស្សនា ដូចជា​លោកអ្នក​អាច​ទស្សនា​នូវ​រូបថត​ជាច្រើន​សន្លឹក​ដែល​ថត​ដោយ​ទូរស័ព្ទ R17 Pro នាពេល​រាត្រី ទាំង​រូបភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា និង តាម​បណ្តា​ប្រទេស​នានា ​ដែល​ជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​។​

ចង់ដឹងថា ​តើ​វា​មាន​ភាពស្រស់ស្អាត និង គុណភាព​ច្បាស់​កម្រិត​ណា​! ដូចដែល​ការលើកឡើង​របស់​អ្នក Post ដែរឬទេ​។​

លើស​ពីនេះ​ទៅទៀត​ «នៅក្នុង​កម្មវិធី​ការតាំង​បង្ហាញ​ទូរស័ព្ទ​នោះ លោកអ្នក​ក៏​អាច​ទស្សនា​ដោយ​ផ្ទាល់ និង​ចាប់​កាន់​ទូរស័ព្ទ​ថ្មី R17 Pro ជាច្រើន​គ្រឿង ថែម​ទាំ​អាច​ធ្វើ​តេស្ត​សមត្ថភាព​ថ​ត​រូប​របស់​វា​បាន​ដោយ​ខ្លួនឯង និង ជួប​ជាមួយនឹង​អ្នកជំនាញ​ផ្នែក​ថតរូប​គ្រប់​ប្រភេទ​កាមេរ៉ា ដែល​នឹង​បង្ហាញជូន​លោកអ្នក​នូវ​បច្ចេកទេស ​នៃ​ការថតរូប​គ្រប់​ប្រភេទ​បាន​ទៀតផង។

តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ទៀតថា ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី R17 Pro គឺជា​ផលិតផល​មួយ​ដែល​បាន​រចនា​ជាពិសេស សម្រាប់​មនុស្ស​សម័យថ្មី ដោយ​វា​មាន​រូបរាង​ទាក់ទាញ សម្រិតសម្រាំង​តាំងពី Hardware និង Software​។ បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅ​ដៃ​នៅលើ​អេក្រង់​ទូរស័ព្ទ ហើយ​ផ្នែក​ខាង​ក្រោយ​ទូរស័ព្ទ​មាន​ពណ៌ Gradient បែប​ធម្មជាតិ និង បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​៣​គ្រាប់​សម្រាប់​ថតរូប​ពេលយប់ មាន​បច្ចេកទេស​ទប់​លំនឹង OIS ដោយ​មិន​ខ្លាច​ញ័រ ដែល​អាចធ្វើ​ឲ្យ​រូបថត​របស់​លោកអ្នក​ចេញពី​ម៉ូ​ឌែ​ល​នេះ​មាន​គុណភាព​ខ្ពស់​ដូច​អ្នកជំនាញ​ថតរូប​ពេលយប់​ដូច្នោះ​ដែរ​។

ជាមួយគ្នា​នោះដែរ​ ទូរស័ព្ទ R17 Pro​ ក៏មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC ដែលមាន​សុវត្ថិភាព ស្របពេល​ដែល​វា​សាក​ថ្ម​បណ្ដើរ ​និង​ដំណើរការ​កម្មវិធី​នានា​បណ្ដើរ​។ ​R17 Pro មាន RAM ទំហំ 8GB ដែល​អាចជួយ​លោកអ្នក មិន​ឲ្យ​មាន​អារម្មណ៍​ធុញថប់ គ្រប់​ពេលដែល​លោកអ្នក​ត្រូវការ​ថតរូប​ភាព ឬ រូប​វីដេអូ​ឡើយ និង​មិន​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​លោក​អ្នក​ស្ពឹក ឬ ដើរ​យឺត​ឡើយ​ពេល​បើក​កម្មវិធី​គ្រប់​ប្រភេទ​។ តើ R17 Pro ពិត​ជាមាន​លក្ខណៈពិសេស​បែបនេះ​មែន​ទេ​? តោះ​នៅចាំ​អី​ទៀត ទៅ​ចូលរួម​ទាំងអស់គ្នា កម្មវិធី​តាំង​បង្ហាញ​ទូរស័ព្ទ R17 Pro នៅ​ថ្ងៃទី​២២-២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប AEON 1 លោក​អ្នកនឹង​បានដឹង​ជាក់​ជាមិនខាន​។ ចង់ដឹង​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​នេះ និង ទូរស័ព្ទ R17 Pro សូម​លោកអ្នក​ចូលទៅ​កាន់ Page ផ្លូវការ​របស់ OPPO តាមរយៈ​https://www.facebook.com/OPPOCAMBODIA/ ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114