ព័ត៍មានទាន់​ហេតុការណ៏
Search

ទូច ស្រី​ល័​ក្ខ បញ្ចេញ​សារ​ក្រើនរំលឹក​ដល់​អ្នកបើក​រថយន្ត​ធំៗ ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ចរាចរណ៍​ខ្ពស់​

ភ្នំពេញ ​៖ ​តារា​ស្រី ​អ្នកនាង ទូច ស្រី​ល័​ក្ខ ដោយសារ​សង្កេតឃើញ​មួយរយៈ​ពេល​ចុង​ក្រោយនេះ ​តែង​មាន​រថយន្ត​ធុន​ធំៗ​បាន​បង្ក​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ​និង​រងរបួស​ជា​បន្តបន្ទាប់​នោះ​ ពេលនេះ​នាង​ក៏បាន​បញ្ចេញ​សារ​អំពាវនាវ​ក្រើនរំលឹក​ដល់​បុគ្គល​ដែល​បើករថយន្ត​ធំៗ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ខ្ពស់ ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចំពោះ​អ្នកដទៃ​។​

តារា​ស្រី ​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​បែបនេះ​ថា​មួយថ្ងៃៗ​ បើកភ្នែក​មក​ឮ​តែ​ឡាន​ដឹក​ដី ដឹក​ស៊ីម៉ង់ កិន​មនុស្ស​ស្លាប់ បុក​មនុស្ស​ស្លាប់ រីឯ​ពេលយប់​វិញ​បុក​ស្លាប់​ស្ទើរតែ​រាល់​យប់ ដូចជា​សាហាវ​ពេក​ហើយ អស់លោក​បើកឡាន ដឹក​ដី​ចូលក្នុង​ក្រុង ហើយ​ចុះ​អស់លោក​បើក​ឡាន​ធំៗ​មាន​គិតពី​អាយុជីវិត របស់​អ្នកដទៃ​អត់ ?​។​

អ្នកនាង​ ទូច ស្រី​ល័​ក្ខ​ បាន​បន្ត​ថា បើ​មិន​គិត​ទេ ​សូម​ស្តាប់​បទ​ខ្ញុំ​ ហើយ​គិតពិចារណា​បន្តិច​ទៅ​ក្រែង​លោក​និយាយ​ទៅ​វា​ធុញ​ស្តាប់​ពន្យល់​តាម​អត្ថន័យ​បន្តិច​ទៅ ​វា​មាន​ភ្លេង​ ហើយ​ស្តាប់​មិនសូវ​ធុញ ណា​អស់លោក​បើក​ឡានធំៗ ​អាសូរ​ផង​លោក​អើយ​ លោក​ សូម​បងប្អូន​ជួយ​ស៊ែរ​ឲ្យ​អស់​ លោក​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ផង​ តោះ​ចូលរួម​ផ្សព្វផ្សាយ​បន្តិច​មើល ថា​បទ​អប់រំ ដែល​មាន​អត្ថន័យ ខ្លឹមសារ​នឹង​ វា​អាច​រីក​រាលដាល​ដល់​ប្អូនៗ ​ក៏ដូចជា​បងប្អូន​ប្រជាជន​ខ្មែរ​របស់​យើង​អត់​?​។​

តារា​ស្រី​ដែល​ចូលចិត្ត​លេង​ស្ទា​យ៍​ខ្លួន​ប្លែកៗ និង បង្ក​ការសប្បាយរីករាយ​ដល់​ទស្សនិកជន​ អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​បន្ថែមទៀតថា​ ចម្រៀង​អាចធ្វើឲ្យ​​មនុស្ស​ស្តាប់ ​ហើយ​យល់ដឹងបាន​ច្រើន ដោយ​តាមរយៈ​អត្ថន័យ នៃ​បទ​ចម្រៀង​….​។​ តា​បែក​ស្លុយ​ពេក​ ភ្លេច​អស់ហើយ​។ ​តាមរយៈ​ការបញ្ចេញ​ទស្សនៈ​របស់​តារា​ស្រី​ អ្នកនាង ទូច ស្រី​ល័​ក្ខ ខាងលើ​នេះដែរ​ បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​បង្ហាញ​ការគាំទ្រ ​និង​លើក​សរសើរ​ពី​ទឹកចិត្ត​ដ៏​ល្អ​របស់​នាង​ដែល​បាន​បញ្ចេញ​សារ​បំផុស​បែបនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114