ព័ត៍មានទាន់​ហេតុការណ៏
Search

សាឡា​ត់ ស្រី​ឡាង ប្រកាស​បញ្ចប់​ជម្លោះ​ជាមួយ​អតីត​ភរិយា​ថៅកែ​LD ​ក្រោយ​មានការ​សម្រុះសម្រួល​គ្នា

ភ្នំពេញ​ ៖ ​ទីបំផុត​បញ្ហា​ជម្លោះ​រវាង​តារា​សម្តែង​ស្រី​កញ្ញា​សាឡា​ត់ ស្រី​ឡាង​និង​អតីត​ភរិយា​របស់លោក លៀក លីដា ដែលជា​ថៅកែ​ផលិតកម្ម​LD​ ត្រូវបាន​ប្រកាស​បញ្ចប់​ក្រោយពេល​មានការ​សម្រុះសម្រួល​គ្នា​។​ មិនតែប៉ុណ្ណោះ​តារា​ស្រី​កញ្ញា សាឡា​ត់ ស្រី​ឡាង ក៏បាន​ប្រកាស​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​LD​ផងដែរ។

ផ្អែក​តាម​ការ​បង្ហោះ​វីដេអូ​របស់​តារា​ស្រី​កញ្ញា សាឡា​ត់ ស្រី​ឡាង បានបញ្ជាក់​បែបនេះ​ថា សួស្ដី​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ដូចដែល​បានដឹង​ហើយ​ប៉ុន្មាន​ថ្ងៃនេះ​បញ្ហា​ខ្ញុំ​និង​បងស្រី ប​ញ្ញ​កា ឥឡូវនេះ គឺ​យើង​បាន​ដោះស្រាយ​គ្នា​ចប់​ដោយ​សន្តិវិធី​អស់ហើយ​ដោយមាន​ការយ​ល់​ច្រឡំ​ជា ច្រើន​បង្ក​ជា​ជម្លោះ​បង្ក​ជា​បញ្ហា​ឲ្យ​ពួកយើង​ទាំង​២​ហ្នឹង​គឺ​យើង​បាន​ដោះស្រាយ​គ្នា​អស់ហើយ​ដោយមាន​ការសម្របសម្រួល​ពី​ខាង​ផលិតកម្ម​LD Picture ក៏​ដូច​បង លៀក លីដា គាត់​បានមក​ចរចា​ជាមួយ​គ្រួសារ​នាង​ខ្ញុំ ក៏​ដូច​ខាង​មេធាវី​នាង​ខ្ញុំ​ដើម្បី​ឲ្យ​បញ្ចប់រឿង។

តារា​សម្តែង​ស្រី​ដែល​ផ្ទុះ​រឿងអាស្រូវ​ស្នេហា​ជាមួយ​ថៅកែ​ផលិតកម្ម​LD​កញ្ញា សាឡា​ត់ ស្រី​ឡាង បាន​បន្តទៀតថា​ខ្ញុំ​ក៏​នឹង​បញ្ចប់​កុងត្រា​ជាមួយ​គាត់​មុនពេល​កំណត់​ដែរ​ហើយ​គាត់​ក៏បាន​មាន​ជាការ​សងជំងឺចិត្ត​មក​ខាង​គ្រួសារ​ខ្ញុំ​ដែរ​។ ខ្ញុំ​សូម​សំណូមពរ​ដល់​បងប្អូន​មួយចំនួន​សូមកុំ​ធ្វើការ​ខម​មិន ឬក៏​ប្រើ​ពាក្យពេចន៍​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ពួក​ខ្ញុំ ឲ្យ​ខ្ញុំ​បង្ក​ជា​ជម្លោះ​ជា​លើក​ទី​២ អញ្ចឹង​ខ្ញុំ​សូម​ចិត្តត្រង់​នឹង​បន្តិច​ទេ​ណា។

បន្ថែម​ពីលើ​នេះ​តារា​ស្រី​កញ្ញា សាឡា​ត់ ស្រី​ឡាង លើកឡើង​ដែរ​ថា អរគុណ​មែន​រាល់​បញ្ហា​ទាំងអស់ គឺ​យើង​បានបញ្ចប់​អស់ហើយ​អរគុណ​សម្រាប់​ការបារម្ភ សម្រាប់​ការស្រឡាញ់ ការចូល​ចិត្ត​របស់​ពុ​ក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ជូនពរ​ឲ្យ​បងប្អូន​ទាំងអស់គ្នា សុខ​សប្បាយ​ទាំងអស់គ្នា អរគុណ​ខ្លាំង​មែនទែន​សូម​ជម្រាបលា។

សូមបញ្ជាក់ថា​អំឡុងពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​អាស្រូវ​ដ៏​រសើប​លើ​ករណី​របស់​តារា​សម្តែង​ស្រី​កញ្ញា សាឡា​ត់ ស្រី​ឡាង លួចលាក់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ថៅកែ​ផលិតកម្ម​LD​គឺ​លោក លៀក លីដា បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​ដល់​មហាជន​។​ ខណៈដែល​រឿងរ៉ាវ​មួយ​នេះ​ ត្រូវបាន​អតីត​ភរិយា​លោក លៀក លីដា បាន​ប្រកាស​ទម្លាយ​ជា​បន្តបន្ទាប់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​មានការ​ចុះផ្សាយ​ព័ត៌មាន​យ៉ាង​ព្រោងព្រាត​ប៉ុន្តែ​ពេលនេះ​ក៏​ស្រាប់តែ​កញ្ញា សាឡា​ត់ ស្រី​ឡាង បានប្រកាសថា​រឿងរ៉ាវ​នេះ​ត្រូវ​បានបញ្ចប់​ក្រោយ​មានការ​សម្រុះសម្រួល​គ្នា​ហើយ​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114