ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​២១​កុម្ភៈ ​យានយន្ត​ល្មើស​៨៨០​គ្រឿង​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប ចំនួន៨៨០​គ្រឿង អប់រំ ចំនួន២៧៥​គ្រឿង និង​ពិន័យ ចំនួន៦០៥​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល២១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចំនួន១៧៩០៥​គ្រឿង អប់រំ ចំនួន ៦៦៩៨​គ្រឿង និង​ពិន័យ ចំនួន ១១២០៧​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល ២១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ សរុប​រួម ចំនួន៥៣១៨១​គ្រឿង អប់រំ ចំនួន៤២០៦​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន៨៨៤១​គ្រឿង ( មួក៦៤០៤​គ្រឿង និង​កញ្ចក់១៩៧២គ្រឿង ស្រវឹង ចំនួន១៦​គ្រឿង និង​យាន​ផ្សេងៗ ចំនួន៤៦៤​គ្រឿង )។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល២១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ចំនួន៤៥៧​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល២១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ចំនួន៤៩​គ្រឿង អប់រំ ចំនួន២៧​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន២២​គ្រឿង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114