ព័ត៍មានទាន់​ហេតុការណ៏
Search

ទូរទស្សន៍ សាម​សុង QLED រចនា​ឡើង​ជាមួយ​រូបរាង​ថ្មី​ និង​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ទាន់សម័យ!

ភ្នំពេញ​ ៖ តាមពិតទៅ​ទូរទស្សន៍​ ដែល​ឆ្លាត​វៃ​គឺជា​ទូរទស្សន៍​ដែល​មិនមែន​គ្រាន់តែ​សម្រាប់​ការ​ទស្សនា​រឿង ឬ​វីដេអូ​ផ្សេងៗ​នោះទេ ​តែ​វា​ត្រូវតែ​ជា​ទូរទស្សន៍​ដែលមាន​ភាពបត់បែន និង​ទាន់សម័យ​ផងដែរ​។ ជាក់ស្តែង​ដូចជា​ទូរទស្សន៍ សាម​សុង QLED នេះ​តែម្តង​។ ទូរទស្សន៍ សាម​សុង QLED ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត​បំផុត និង​មាន​លក្ខណៈពិសេស​លើសពី​ទូរទស្សន៍​ធម្មតា​។​ហើយ​អ្វីដែល​ធ្វើឱ្យ​ទូរទស្សន៍ QLED ទទួលបាន​ការគាំទ្រ​យ៉ាង​ច្រើន និង​ជាប់​ឈ្មោះ​ជា​ទូរទស្សន៍​ដែលមាន​ភាពល្អ​ឥតខ្ចោះ​ទាំង​ផ្នែក គុណភាព ភាព​ច្នៃប្រឌិត​ថ្មី និង​ភាព​លេចធ្លោ​គួរឱ្យ​ទាក់ទាញ​បំផុត​នោះ​គឺ​ដោយសារតែ​ចំណុច​ពិសេសៗ​ទាំងអស់នេះ​៖

1. Perfect Visual Display
មិន​ថា​មាន​ពន្លឺ​ថ្ងៃ​ចាំង​ពី​បង្អួច ឬ​អំពូល​ភ្លើង​នៅក្នុង​គេហដ្ឋាន​របស់លោក​អ្នក​យ៉ាងណាក៏ដោយ​ក៏​ទូរទស្សន៍ សាម​សុង QLED មាន​គុណភាព​ខ្ពស់​ក្នុងការ​បង្ហាញ​កម្រិត​ពណ៌​យ៉ាង​ស្អាត​ត្រជាក់​ភ្នែក​សម្រាប់​លោកអ្នក​ជានិច្ច​ជាមួយនឹង​គ្រាប់​ពន្លឺ Quantum ដែល​អាច​បញ្ចេញ​ពណ៌​បាន​ច្បាស់​មុត​ល្អ​ដែល​ធ្វើឱ្យ​អ្នក​រីករាយ​ជាមួយនឹង​ការ​ទស្សនា​ដោយ​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ពណ៌​ដ៏​ស្រស់ស្អាត​បំផុត​ផុស​ចេញពី​ទូរទស្សន៍​ម៉ូ​ឌែ​ល​នេះ​ផងដែរ​។​

2.Ambient Mode
​អ្នក​អាច​ផ្លាស់ប្តូរ​ទូរទស្សន៍​រប​ស់​អ្នក​ទៅជា​ស៊ុម​រូបថត ឬ​អាច​បំ​លែង​ឲ្យ​ទៅជា​អេក្រង់​ពណ៌​ដូច​ទៅនឹង​ជញ្ជាំង​ផ្ទះ​របស់​អ្នក​បាន​ផងដែរ​។​ដូច្នេះ​កញ្ចក់​ទូរទស្សន៍​នឹង​លេចចេញ​ជា​ផ្ទាំងគំនូរ​ដែល​អាច​បន្ថែម​ឲ្យ​បរិវេណ​នៃ​ជញ្ជាំង​ក្នុង​គេហដ្ឋាន​របស់លោក​អ្នក​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ​បំផុត​។ និយាយ​រួម​មុខងារ​នេះ​គឺអាច​ធ្វើជា​ឧបករណ៍​សម្រាប់​លម្អ​គេហដ្ឋាន​បាន ឬ​ដាក់​បង្ហាញ​អាកាសធាតុ​ព្រមទាំង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ទៀត​បាន​។ ជាមួយនឹង​បច្ចេកវិទ្យា​មួយ​នេះ​លោកអ្នក​កុំ​បារម្ភ​អី​! ព្រោះ Ambient ប្រើប្រាស់​ថាមពល​អគ្គិសនី​ត្រឹមតែ ៤០% នៃ​ថាមពល​ដែល​អ្នក​ប្រើពេល​ទស្សនា​ទូរទស្សន៍​តែប៉ុណ្ណោះ​ជាពិសេស​មិនមាន​បញ្ហា​រឿង​ស្នាម​ដាម​លើ​អេក្រង់​នោះទេ​បើទោះបី​ជាមាន​ការបើក​ប្រើ​យូរ​ប៉ុណ្ណា​ក៏ដោយ​។ ដូច្នេះ Ambient Mode របស់​ទូរទស្សន៍ សាម​សុង QLED ធ្វើឱ្យ​ជីវិត​របស់លោក​អ្នកកា​ន់​តែ​ស៊ីវីល័យ និង​ទាន់សម័យ​បំផុត​!

3.One Invisible Connection
ជា​ដុំ​ដែល​អា​ចត​ភ្ជាប់​ខ្សែ​ទៅកាន់​ឧបករណ៍​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​ធ្វើឱ្យមាន​ភាព​រញ៉េរញ៉ៃ​ក្បែរ​ទូរទស្សន៍​ទោះបី​ដាក់​លើ​តុ ឬ​ចាប់​ជាប់​ជញ្ជាំង​ក៏ដោយ​។​ជាមួយ​ប្រព័ន្ធ​អុ​ប​ទិ​ក​ដែល​គ្មាន​ខ្សែ​រញ៉េរញ៉ៃ​ជួយ​បន្ធូរ​ភាព​តានតឹង​ពី​ខ្សែ​រប៉ាត់រប៉ាយ និង​តុបតែង​បន្ទប់ទទួលភ្ញៀវ​ព្រមទាំង​ក្នុង​គេហដ្ឋាន​របស់​អ្នក​ឱ្យ​ស្រស់ស្អាត​ហើយ​ជួយ​ឱ្យ​អ្នក​អាចដាក់​ឧបករណ៍​នៅ​ឆ្ងាយ​បាន​ដូច្នេះ​អ្នកនឹង​នៅសល់​កន្លែង​សម្រាប់​តុបតែង​លម្អ​បាន​ផងដែរ​។​

4.No gap wall-mount
​គឺជា​ជើងចាប់​ជាប់​ជញ្ជាំង​របស់ QLED ដែល​អា​ចត​ភ្ជាប់​ទូរទស្សន៍​ទៅនឹង​ជញ្ជាំង​បាន​យ៉ាង​ល្អឥតខ្ចោះ​ស្ទើ​តែ​គ្មាន​ចន្លោះ​ឡើយ​។​

5. Boundless 360o Design
​សម្រាប់​ចំណុច​ពិសេស​នេះ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត​តាម​រចនាបទ​បែប​ទំនើប​ទាន់សម័យ​ដែល​អាច​ផ្តល់ឱ្យ​អ្នក​នូវ​ភាពស្រស់ស្អាត​ក្នុង​គេហដ្ឋាន​ទោះបី​អ្នកមើល​ពី​ជ្រុង​ណាក៏ដោយ​។​

​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​ចុច Link ខាងក្រោម​៖

*** ក្រុមហ៊ុន Samsung តែងតែ​នាំមក​ជូន​នូវ​បទពិសោធន៍​ថ្មីៗ​ដែល​ពោរពេញ​ទៅដោយ​គំនិត​ច្នៃប្រឌិត និង​បច្ចេកវិទ្យា​ទំនើបៗ​បំផុត​សម្រាប់​លោកអ្នក និង​ពិភពលោក​ទាំងមូល​។
​លោកអ្នក​អាច​រក​ជាវ​បាន​នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់
​សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 ៕
​   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114