Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែ​ច្រើនទៅៗ! អ្នក​ស្លាប់​ព្រោះ​ទឹក​ជំនន់​នៅ​ឥណ្ឌូណេស៊ីហក់​ឡើង​ដល់ជាង៦០០នាក់

បានផុស

នៅ

ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​​បង្ហាញ​តួលេខ​​ថា អ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីដ៏មហន្តរាយកាលពីសប្ដាហ៍មុននៅកោះស៊ូម៉ាត្រា បានកើនឡើងដល់យ៉ាងហោចណាស់៦០៤នាក់ ខណៈ ៤៦៤នាក់នៅតែបាត់ខ្លួន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Peninsula កាល​ពី​ថ្ងៃ​ចន្ទ​ទី​១​ខែ​ធ្នូ​ឆ្នាំ​២០២៥ មនុស្ស​២៦០០នាក់បានរងរបួស ហើយប្រជាជនជាង​១,៥លាននាក់​រងផលប៉ះពាល់ ដោយបង្ខំ​ឲ្យ​ប្រជាជនប្រហែល ៥៧០ ០០០នាក់ជម្លៀសចេញពីផ្ទះ​សម្បែង​របស់ពួកគេ។

ស៊ូម៉ាត្រាខាងជើងបានរងការខាតបង់ធ្ងន់ធ្ងរជាងគេ ដោយមានអ្នកស្លាប់​ចំនួន២៨៣នាក់ បន្ទាប់មក​១៦៥នាក់នៅស៊ូម៉ាត្រាខាងលិច និង​១៥៦នាក់នៅខេត្ត Aceh។

ភ្លៀងមូសុងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃបានបង្កឲ្យ​ទន្លេនានាជន់លិច និងការបាក់ដី ដែល​បាន​វាយប្រហារតាមសហគមន៍ និងកាត់ផ្ដាច់ផ្លូវចេញ​ចូល​​តំបន់ជាច្រើន។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តជួបការរាំងស្ទះ ដោយសារផ្លូវដែលខូចខាត និងអាកាសធាតុមិនល្អ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម