ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្មី​ទៀតហើយ ! នេះ​គឺជា​ម៉ូ​ឌែ​ល​ថ្មី​របស់ OPPO មែន​?

ភ្នំពេញ ​៖​ ក្រោយពី​មាន​ព័ត៌មាន​បែក​ធ្លាយ ​ស្តីអំពី​វត្តមាន​របស់​ទូរស័ព្ទ​ម៉ូ​ឌែ​ល ​ជំនាន់​ថ្មី​ F11 របស់​ក្រុមហ៊ុន OPPO តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត និង បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ទាំង​នៅក្នុង​ស្រុក ​និង ក្រៅ​ស្រុក​រួចមក ថ្ងៃនេះ​ យើង​សង្កេតឃើញ​មាន​វត្តមាន ​អ្នកនាង ពេជ្រ សោភា ,​ កញ្ញា រ៉េត ស៊ូ​ហ្សា​ណា , លោក Step ជាតា​រា​ចម្រៀង​ដ៏​ល្បី​ និង​មាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្ហោះ​រូបភាព​ទូរស័ព្ទ​មួយគ្រឿង។​

​ជាមួយគ្នានេះដែរ​ក៏មាន​តារា​សម្តែង ពិធីករ ពិធី​ការិនី ដូចជា ​៖ លោក ឈឹម សក្កដា , កញ្ញា ហ៊ិ​ន ច័ន្ទនីរ​ត្ន័ ,​លោក ជា វណ្ណា​រឹទ្ធ ,​អ្នកនាង សុខ សុមា​វ​ត្តី ,​លោក ហៃ ប៉ាវ​ហុង ,​លោក ហេង សុខ​វិសាល​, កញ្ញា ស៊ីន យូ​ប៊ី​ន និង DJ NANA ក៏បាន​បង្ហោះ​ដូចគ្នា​ដែរ មិនតែប៉ុណ្ណោះ​ក៏មាន​ការ​បង្ហោះ​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ លោក កែវ សុខ​ផេង ផងដែរ​។

នៅពេលនេះ ​យើងខ្ញុំ​កំពុង​សង្ស័យថា​ តើ​វា​ជា​ផលិតផល​ថ្មី​របស់​ស្មា​ត​ហ្វូ​ន OPPO ដែល​គ្រប់គ្នា​កំពុង​ចង់ដឹង​ចង់ឃើញ​ថា​វា​ជា​ម៉ូ​ឌែ​ល​ថ្មី F11 ឬ F11 P ro នៅលើ​បណ្តាញ​សង្គម​នោះ។

​យ៉ាងណាមិញ​ព្រឹក​មិញ​នេះ​យើង​សង្កេតឃើញ​នៅលើ Timeline របស់​ក្រុម​តារា​ល្បីៗ​ទាំង​នោះបាន​បង្ហោះ​រូ ប​ភាព ​នៃ​ជ្រុង​នី​មូ​យៗ​ នៃ​ស្មា​ត​ហ្វូ​ន​ថ្មី​ម៉ូ​ឌែ​ល​ថ្មី​នោះ បែប​លាក់កំបាំង ហាក់​មិន​ចង់​ឲ្យ​ឃើញ​រូបរាង​ទាំងមូល ​នៃ​ទូរស័ព្ទ​ប្រភេទ​ថ្មី​នេះ​អញ្ចឹង​ដែរ ដោយ​ពួកគេ​បាន​ភ្ជាប់​ជាមួយ Caption មូ​យ​ឃ្លា​ដែល​សរសេរថា “ សាក​ទាយ​មើល៍ តើ​នឹងមាន​អ្វី​កើតឡើង​ក្នុងពេល ឆាប់ៗ​ខាងមុខនេះ​! “​។ សូម​ទស្សនា​រូបភាព​ដែល​ពួកគេ​បា​ន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទាំងអស់គ្នា​។

​ជាការ​ពិតណាស់ តាម​រយៈ​រូបភាព​ដែល​ពួកគេ​បាន​បង្ហោះ​នេះ​មាន​ភាពខុសប្លែក​ពីគ្នា​បន្តិចៗ ដោយ​ក្នុង​ចំណោម​ពួកគេ​ខ្លះ​បាន​បង្ហោះ​ផ្នែក​ខាងមុខ​មួយ​ជំហរ​ទូរស័ព្ទ ខ្លះ​បាន​បង្ហោះ​តែ​ផ្នែក​កាមេរ៉ា​ខាង​ក្រោយ ខ្លះ​បង្ហាញ​តែមួយ​ជ្រុង​ខាងលើ​ នៃ​តួ​ទូរស័ព្ទ និង ខ្លះទៀត​បាន​បង្ហោះ​ជ្រុង​មួយ​ដែលមាន​អក្សរ​OPPO នៅ​ផ្នែក​ខាង​ក្រោយ​បែប​រាង​ផ្តេក ដែល​មើលទៅ​ហាក់​ខុសពី​ម៉ូ​ឌែ​ល​មុនៗ ដែលមាន​អក្សរ OPPO ជា​រាង​បញ្ឈរ​ជាមួយនឹង​ទូរស័ព្ទ​។

អ្នក​ទាំងអស់គ្នា​ មាន​ឆ្ងល់​ដូច​យើង​ ឬ​អត់ ថា​ហេតុអ្វី​បានជា​ក្រុមហ៊ុន​មិន​ព្រម​បង្ហាញ​រូបរាង​ពិត​ នៃ​ទូរស័ព្ទ​នេះ​អញ្ចឹង​?​។​

​តើ​វា​ជា​ទូរស័ព្ទ​ថ្មី​ម៉ូ​ឌែ​ល F11 ឬ F11 Pro? ហើយ​តើ​វា​នឹង​មកដល់​កម្ពុជា​នៅពេលណា​? ប៉ុន្តែ​ជាធម្មតា​តាម​ការសង្កេត​របស់​យើងខ្ញុំ ឃើញថា ក្រោយ​ពេលដែល​តារា​ក្នុងស្រុក​បង្ហោះ​រូបភាព​បែបនេះ​តាម​រយៈ​បណ្តាញ​សង្គម​ហើយ​នោះ គឺ​មិនយូរ​ទេវា​ នឹង​មកដល់​ហើយ ជាពិសេស​ក្នុង​សកម្មភាព​នោះ​គឺមាន​តារាចំរៀង​ល្បីៗ និង ពេញនិយម​រួមមាន អ្នកនាង​ពេជ្រ​ សោភា កញ្ញា ​រ៉េត ​ស៊ូ​ហ្សា​ណា និង លោក Step ដែល​យើង​គ្រប់គ្នា​ស្គាល់​ច្បាស់​ថា​ជា Brand Ambassador របស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​នោះ​ ក៏បាន​បង្ហោះ​រូបភាព និង អត្ថន័យ​ដូចគ្នា​ដែរ​។​ ដូច្នេះ​ មានតែ​ចាំ​អ៊ុត​មើល​ទាំងអស់គ្នា​ថា​តើ​អ្វី​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ពិតប្រាកដ?៕

 


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114