ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃ៖ ទឹកជំនន់ភាគខាងត្បូងប្រទេសបង្កការខាតបង់សេដ្ឋកិច្ចជាង ១៥ ប៊ីលានដុល្លារ
ទឹកជំនន់ដ៏មហន្តរាយដែលវាយប្រហារភាគខាងត្បូងថៃនាពេលថ្មីនេះ បានបង្កការខាតបង់គិតជាសេដ្ឋកិច្ចប្រមាណ ៥០០ ប៊ីលានបាត ឬប្រហែល ១៥,៦ ប៊ីលានដុល្លារ។

គណៈរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃរដ្ឋាភិបាលថៃ បានឱ្យដឹងពីតួលេខប៉ាន់ប្រមាណដ៏ច្រើននេះ ក្នុងកិច្ចប្រជុំស្ដីពីការឆ្លើយតបវិបត្តិទឹកជំនន់ ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុណ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំដែលរៀបចំឡើងកាលពីថ្ងៃចន្ទ ធ្វើឡើងក្រោយអ្នកជំនាញ និងវិស័យឯកជនថៃបានព្រមានពីផលប៉ះពាល់យ៉ាងដំណំនៃទឹកជំនន់លើសេដ្ឋកិច្ចថៃរហូតដល់ទៅរាប់ពាន់លានបាត ហើយទទូចឱ្យរដ្ឋាភិបាលថៃផ្ដល់ជំនួញផ្សេងៗសម្រាប់ប្រជាជន សហគមន៍ និងអាជីវកម្មនៅភាគខាងត្បូងប្រទេសថៃ ស្ដារសេដ្ឋកិច្ចឡើងវិញ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានថ្លែងក្នុងកិច្ចប្រជុំយ៉ាងដូច្នេះថា៖ «ទឹកជំនន់នៅភាគខាងត្បូងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងទ្រព្យសម្បត្តិ ដែលប៉ះពាល់ដល់មនុស្សជាង ២,៩ លាននាក់ និងបង្កការខាតបង់សេដ្ឋកិច្ចជាង ៥០០ ប៊ីលានបាត»។ លោកបានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់នៃវិធានការស្តារឡើងវិញឱ្យបានយ៉ាងឆាប់រហ័ស។

តាមរយៈនោះ គណៈរដ្ឋមន្រ្តីសេដ្ឋកិច្ចថៃបានស្នើទៅគណៈរដ្ឋមន្រ្តីថៃលើគម្រោងចែកប្រាក់ដល់ពលរដ្ឋរងគ្រោះ ៩ ០០០ បាត/គ្រួសារ ផ្អាកការយកបំណុលដោយមិនគិតការប្រាក់់សម្រាប់គ្រួសារ និងអាជីវកម្ម និងផ្ដល់កម្ចីការប្រាក់ទាបសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម (SME) ក្នុងចំណោមវិធានការផ្សេងៗទៀត។
គួររំឭកថា ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងនៃប្រទេសថៃ ដែលប៉ះពាល់ខេត្តចំនួន ១០ បានចាប់ផ្ដើមកាលពីជិត២សប្ដាហ៍មុន ដោយសារតែភ្លៀងធ្លាក់ខ្លាំងជោគជាំឥតស្រាកស្រាន្តប៉ុន្មានថ្ងៃជាប់ៗគ្នា។ វាក្លាយជាគ្រោះទឹកជំនន់ដ៏មហន្តរាយបំផុតមួយក្នុងប្រវត្តិសាស្រ្តសម័យទំនើបថៃ ដោយសម្លាប់មនុស្សប្រមាណ ១៧៦ នាក់ គិតត្រឹមថ្ងៃចន្ទ។
អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមកពីបក្សភឿថៃ លោក Pichai Naripthaphan បានព្រមានថា ទឹកជំនន់ដដែល អាចបង្កហានិភ័យដែលធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ និងអាចរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុង «វិបត្តិសេដ្ឋកិច្ចតាមបច្ចេកទេស»។ លោកបាននិយាយថា គ្រោះមហន្តរាយនេះ ទំនងធ្វើឱ្យ GDP (ផលិតផលក្នុងស្រុកសរុប) នៅត្រីមាសទី៤ ធ្លាក់ចុះក្រោម ១% ខណៈកំណើនត្រីមាសទី៣មានត្រឹមតែ១,២% ប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


