សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ ប្រមូលទិញផ្លែឈើពីអ្នកលក់រំលោភចំណីផ្លូវនៅតំបន់ផ្សារច្រាំងចំរេះដើម្បីបញ្ឈប់ការលក់ដូរលើផ្លូវសាធារណៈ
លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានប្រមូលទិញផ្លែឈើពីអ្នកលក់ដូរដែលរំលោភចិញ្ចើមផ្លូវទាំងអស់នៅផ្សារច្រាំងចំរេះ ដើម្បីបញ្ឈប់ការលក់ដូរលើចំណីផ្លូវសាធារណៈបន្តទៀត។ ការប្រមូលទិញផ្លែឈើពីអ្នកលក់ដែលរំលោភលើចំណីផ្លូវសាធារណៈនេះ គឺក្នុងគោលបំណងឱ្យបញ្ចប់ការជួញដូរលើផ្លូវសាធារណៈ ដែលបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កភាពអនាធិបតេយ្យ និងបង្កឲ្យមានការកកស្ទះចរាចរណ៍។

ការប្រមូលទិញផ្លែឈើនេះ គឺធ្វើឡើងនៅពេលលោកអភិបាលខណ្ឌដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផ្សារច្រាំងចំរេះ និងផ្សារក្រមួនគីឡូម៉ែត្រលេខ៩ កាលពីព្រឹកថ្ងៃអង្គារ៍ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

ក្រោយពីប្រមូលទិញផ្លែឈើ អាជ្ញាធរខណ្ឌឬស្សីកែវ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋសហការយ៉ាងជិតស្និទ្ធក្នុងការរក្សាសណ្តាប់ធ្នាប់ និងរៀបចំបរិស្ថានឲ្យកាន់តែប្រសើរក្នុងមូលដ្ឋាន។ ការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយត្រូវបានអនុវត្តគ្រប់សង្កាត់ក្នុងមូលដ្ឋាន ដោយមានគោលដៅបង្កើតបរិស្ថានល្អ សុវត្ថិភាព និងអនាម័យសម្រាប់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


