Connect with us

កីឡា

ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិអង្គរឆ្នាំ​នេះ​បំបែក​កំណត់​ត្រា​មាន​អ្នក​ចូលរួម​ច្រើន​ជាង​គេ​បង្អស់​រយៈ ៣០​ឆ្នាំនេះ​

បានផុស

នៅ

លោក​ វាត់​ ចំរើន​ ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិអង្គរឆ្នាំ​ ២០២៥​ នេះគឺ​បាន​បំបែក​កំណត់ត្រា​មាន​អ្នក​ចួលរួម​​ច្រើន​ជាង​គេ​បង្អស់​ក្នុង​រយៈពេល​ ៣០​ឆ្នាំ​ដែល​បាន​រៀបចំ​កន្លង​មក​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​រត់​កន្លងទៅ

លោក​ វាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​ដែល​ចូលរួម​គឺ​មាន​ទៅ​ដល់​ ១៦០០០នាក់​រាប់​ទាំង​ខ្មែរ​ និង​បរទេស​ដែល​មក​ពី​ ៨៦​ប្រទេស​ជុំ​វិញ​ពិភពលោក។​ កំណើន​នៃ​ការ​ចូលរួម​នេះ​គឺ​បាន​ធ្វើ​ឲ្យ​បំបែក​កំណត់​ត្រា​ដែល​មាន​អ្នក​ចូលរួម​ច្រើនជាង​គេ​បង្អស់​ក្នុង​រយៈពេល​នៃ​ការ​រៀបចំ​មក​ ៣០​ឆ្នាំ​នេះ។​

ថ្នាក់ដឹកនាំ​ផ្នែក​កីឡារូប​នេះ​បន្តទៀត​ថា​ កំណើន​នៃ​អ្នក​ចូលរួម​នេះ​ជា​មោទកភាព​មួយ​ និង​មើល​ឃើញ​ពី​ការ​រីកចម្រើន​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​។​ បន្ថែម​ពី​នេះ​ក៏​បញ្ជាក់​ពី​សុខ​សន្តិភាព​ ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​ផង​ដែរ។​ ព្រឹត្តិការណ៍​រត់​ប្រណាំង​រយៈពេល​ ៣០​ឆ្នាំ​នេះ​បាន​ជួយ​ដល់​ធុរកិច្ច​ទេសចណ៍​ និង​ប្រជាពលរដ្ឋ​ប្រកប​របរ​រកស៊ី​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ដោយ​ភាព​សប្បាយ​រីករាយ។​

ទិដ្ឋភាព​រត់​កន្លងទៅ

បញ្ជាក់​ដែរ​ថា​ ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិអង្គរ លើក​ទី៣០​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ឯ​ខេត្ត​សៀមរាប។​ អ្នក​ចុះឈ្មោះ​ចូលរួម​សរុប​មាន​ ១៦០០០​នាក់​ និង​មាន​បរទេស​ចំនួន​ ៣០០០​នាក់​មក​ពី​៨៦​ប្រទេស​ជុំ​វិញ​ពិភពលោក៕​

លោក វ៉ាត់​ ចំរើន (រូបភាព​ NOCC)

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម