ព័ត៌មានជាតិ
វឌ្ឍនភាពការរៀបចំបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិលេខ ៦ ភូមិសាស្ត្រខេត្តកំពង់ធំ សម្រេចបានប្រមាណ ៨០%
ការរៀបចំបង្គោលភ្លើងបំភ្លឺសាធារណៈតាមដងផ្លូវជាតិលេខ ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ សម្រេចបានវឌ្ឍនភាពតាមផែនការ ខណៈអាជ្ញាធរកំពុងបន្តជំរុញបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។
ឆ្លើយតបការសាកសួររបស់កម្ពុជាថ្មី លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា «វឌ្ឍនភាពបច្ចុប្បន្នដំណើរការកំពុងតែធ្វើរហូត គឺអត់ទាន់ចប់នៅឡើយទេ។ ការប៉ាន់ស្មាននៃការងារសម្រេចបានប្រហែលជា ៨០% ទៅ ៩០%»។
លោក អ៊ុន បុត្ត បន្តថា ការងារនៅបន្តិចបន្តួចទៀតដូចជានៅស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្កដែលត្រូវអនុវត្តបន្ត។
គម្រោងរៀបចំបង្គោលភ្លើងបំភ្លឺនៅតាមដងផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។
បើតាមលោក អ៊ុន បុត្ត គោលដៅរបស់អាជ្ញាធរខេត្តមិនមែនគ្រាន់តែពង្រីកការដំឡើងតាមបណ្ដោយផ្លូវជាតិប៉ុណ្ណោះទេ តែថែមទាំងគ្រោងរៀបចំនៅតាមទាំងទីប្រជុំជន តាមដងផ្លូវបេតុង និងនៅតាមបណ្តាសង្កាត់នានានៅក្នុងក្រុងស្ទឹងសែនទៀតផង។


អាជ្ញាធរខេត្តកំពង់ធំបានប្រមូលកៀរគរកម្លាំងអនុវត្តការរៀបចំដំឡើងបង្គោលភ្លើងបំភ្លឺសាធារណៈតាមដងផ្លូវជាតិលេខ ៦ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំចាប់ពីពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាបដែលមានប្រវែងសរុប ១៤៤ គីឡូម៉ែត្រ។
អភិបាលខេត្តកំពង់ធំលោក នួន ផារ័ត្ន បានហៅយុទ្ធនាការនេះពិតជាមានសារៈសំខាន់ណាស់ ក្រៅពីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងពេលយប់ព្រលប់ ក៏ដើម្បីពង្រឹងការងារសន្តិសុខដល់មូលដ្ឋានផងដែរ។
បើតាមរដ្ឋបាលខេត្តកំពង់ធំ ក្រោម «យុទ្ធនាការបំពាក់ បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ៦» នឹងជំរុញឲ្យការអនុវត្តកិច្ចការនេះឲ្យបានចប់រួចរាល់នៅត្រឹមដំណាច់ឆ្នាំ ២០២៦ ខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


