ព័ត៌មានអន្ដរជាតិ
ថៃ សុំឲ្យឥណ្ឌាជួយ ដើម្បីក្លាយជាសមាជិក BRICS ពេញសិទ្ធិ
ប្រទេសថៃ បានសុំឲ្យឥណ្ឌាជួយខ្លួន ដើម្បីក្លាយជាសមាជិក BRICS ពេញសិទ្ធិនៅពេលទីក្រុងញូវដែលី ដល់វេនកាន់តំណែងជាប្រធានអង្គការនេះក្នុងឆ្នាំ២០២៦។

តាមការផ្សាយរបស់ The Star, សំណើនេះគឺធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow ដែលបញ្ជាក់កាលពីថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥ថា ទីក្រុងបាងកក ស្នើឲ្យរដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar ជួយឲ្យថៃឡើងឋានៈពីដៃគូ BRICS ទៅជាសមាជិក BRICS ពេញសិទ្ធិតែម្តង។
សូមជម្រាបថា BRICS គឺជាអង្គការនៃក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនដ៏សំខាន់លើពិភពលោកបង្កើតឡើងក្នុងឆ្នាំ២០០៩។ អង្គការនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយរវាងសមាជិករបស់ខ្លួន ក៏ដូចជាដើម្បីជំរុញកំណែទម្រង់រចនាសម្ព័ន្ធអភិបាលកិច្ចពិភពលោក។

ដើមឡើយ BRICS មានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ប៉ុណ្ណោះ ប៉ុន្តែមិនយូរប៉ុន្មានក៏មានអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ២០១០។ ក្រោយមក ប្លុកនេះបានពង្រីកខ្លួន ដោយបន្ថែមសមាជិកថ្មីៗដូចជាអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម ជាដើម។
បច្ចុប្បន្ន BRICS មានសមាជិកពេញសិទ្ធិចំនួន១១ប្រទេស បន្ទាប់ពីការបន្ថែមឥណ្ឌូណេស៊ីនិងអារ៉ាប៊ីសាអ៊ូឌីត។ ក្រៅពីនេះ BRICS មានដៃគូចំនួន៩ប្រទេសដូចជា បេឡារុស បូលីវី គុយបា កាហ្សាក់ស្ថាន ម៉ាឡេស៊ី នីហ្សេរីយ៉ា ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។
BRICS តំណាងឲ្យប្រហែល៤០%នៃចំនួនប្រជាជនពិភពលោក និង១ភាគ៥នៃពាណិជ្ជកម្មសកល ប៉ុន្តែអង្គការនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិច ចាត់ទុកជាគូប្រជែងរបស់ប្លុកដែលខ្លួនកំពុងដឹកនាំ តួយ៉ាងដូចជា G7 ជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


