ព័ត៌មានជាតិ
រដ្ឋបាលស្រុកទឹកឈូ៖ ការអភិវឌ្ឍន៍តាមដងព្រែកកំពង់បាយ គឺដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម
តំបន់រមណីយដ្ឋានដងព្រែកកំពង់បាយ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានរដ្ឋបាលស្រុករៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិមកកម្សាន្ដកាន់ច្រើន។

លោក អ៊ឺម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និងប្រជាពលរដ្ឋមួយចំនួនបានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះការបន្តអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកទឹកឈូ នៅតំបន់រមណីយដ្ឋានដងព្រែកកំពង់បាយ ដែលត្រូវបានគេកត់សម្គាល់ឃើញថា មានការរៀបចំជាបន្តបន្ទាប់។

លោកអភិបាលស្រុកទឹកឈូ គូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថា “នៅពេលបច្ចុប្បន្ននេះ យើងត្រូវតែមានការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តលេងនៅក្នុងស្រុក និងខេត្តរបស់យើង។ ជាក់ស្តែងសមិទ្ធផលថ្មីៗនេះបានកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់រមណីយដ្ឋានទឹកឈូនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរអន្តរជាតិឲ្យមកលេងកម្សាន្តនៅក្នុងខេត្តយើងកាន់តែច្រើន”។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរណ៍ ដែលចង់បានទីកន្លែងកម្សាន្តមានផាសុខភាព អនាម័យ និងមានសេវាកម្មផ្សេងៗទៀតសម្រាប់សម្រាកលំហែកាយ រដ្ឋបាលស្រុកក៏កំពុងស្ថាបនានៅតំបន់រមណីយដ្ឋានដងព្រែកកំពង់បាយនេះ រួមមាន កន្លែងអង្គុយកម្សាន្ត និងសម្រាកលំហែកាយ ហាងកាហ្វេ បន្ទប់ទឹកសាធារណៈ កន្លែងបោះតង់ សម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្ត និងសម្រាកលំហែកាយ។

លោក អ៊ឹម ច័ន្ទសោធន គូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះក៏បានផ្តល់នូវផលប្រយោជន៍ដោយផ្ទាល់ដល់អាជីវករនៅតំបន់នោះផងដែរ។ តាមរយៈការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ពួកគាត់អាចរកប្រាក់ចំណូលបានសម្រាប់ចិញ្ចឹមក្រុមគ្រួសាររបស់គាត់ ដែលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


